ឥណ្ឌូណេស៊ី៖ អាជ្ញាធរនៅក្រុង Cianjur នៃកោះ Java ខាងលិចបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដោយការផ្ដល់ជូននូវរង្វាន់មាន់រស់មួយក្បាល។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កម្មវិធីផ្ដល់ជូនមាន់រស់នេះត្រូវបានដាក់ដំណើរការកាលពីខែមុន ដោយការសហការជាមួយរដ្ឋាភិបាលថ្នាក់ក្រោមនិងមណ្ឌលសុខភាពក្នុងស្រុក។ ហើយមុនកម្មវិធីចាប់ផ្ដើម មានប្រជាជនត្រឹមតែ២៥នាក់ប៉ុណ្ណោះក្នុងចំណោម២០០នាក់ ដែលមានឆន្ទៈក្នុងការចាក់វ៉ាក់សាំង ប៉ុន្តែឥឡូវនេះ មានពលរដ្ឋ២៥០នាក់ក្នុងមួយថ្ងៃដែលបានទៅទទួលការចាក់វ៉ាក់សាំង។
បើតាមសម្ដីរបស់លោក Galih Aprian ជាអធិការនគរបាលស្រុកបានឲ្យដឹងដែរថា ពលរដ្ឋដែលមានវ័យចំណាស់មួយចំនួន មិនចង់ចាក់វ៉ាក់សាំងដោយសារខ្វល់ខ្វាយពីនេះពីនោះច្រើន។ ហើយមួយចំនួនទៀត ចង់ចាក់ដែរ តែពិបាកក្នុងការធ្វើដំណើរដូច្នេះទើបខាងគ្រូពេទ្យ រៀបចំការចាក់នៅតំបន់ដែលពួកគាត់រស់នៅផ្ទាល់តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖