ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែមិថុនា កន្លងទៅថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១សប្ដាហ៍។ ហើយបើផុតរយៈពេលនេះ នឹងចាត់វិធានការដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការតាមផ្លូវច្បាប់តែម្ដង។
យ៉ាងណាមិញ ដូចការដែលបានគ្រោងទុក នាព្រឹកថ្ងៃទី១២ ខែមិថុនា នេះ អាជ្ញាធររាជធានីភ្នំពេញ បានបើកយុទ្ធនាការហើយ ក្នុងការចុះរុះរើ ផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទឹកក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក្រោយផុតឪសានវាទរយៈពេល ១សប្តាហ៍៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ BAYON Radio