​ប្រយ័ត្នផង! កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ​ខេត្ត​ជាប់មាត់សមុទ្រ២នេះ អាចជួបប្រទះជំនន់ទឹកភ្លៀង - TrueID

​ប្រយ័ត្នផង! កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ​ខេត្ត​ជាប់មាត់សមុទ្រ២នេះ អាចជួបប្រទះជំនន់ទឹកភ្លៀង

August 2, 2022

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ​ចាប់ពីថ្ងៃទី​ ​៣-៩ ខែសីហា ឆ្នាំ២០២២។  

ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប(ITCZ) ដែលអូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿន បង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។ស្ថានភាពបែបនេះនឹងឱ្យ៖

១. តំបន់ទំនាបកណ្តាល

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C

-  នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើននិងលាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

- ដោយឡែក នៅថ្ងៃទី ៦-៩ខែសីហា ដោយសារឥទ្ធិពល ហ្វឺន បណ្តាខេត្តនិងរាជធានីនៅវាលទំនាបភាគខាងត្បូងភ្លៀងអាចធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម។

២ ​តំបន់ខ្ពង់រាប

- សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C

- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C

- នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី​មធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 

៣ តំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមាមានពី ២២-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

- នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី​មធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

- នៅចន្លោះពីថ្ងៃទី ៦-៩ ខែសីហានឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យផ្នែកមួយចំនួនក្នុងភូមិសាស្ត្រមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុអាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់។

ទាក់ទងជាមួយ:
អាកាសធាតុ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...