ប្រកាសទាំងយប់! ខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់បន្ថែមទៀត​ នៅមូលដ្ឋានក្នុងក្រុង និងស្រុកចំនួន៧ - TrueID

ប្រកាសទាំងយប់! ខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់បន្ថែមទៀត​ នៅមូលដ្ឋានក្នុងក្រុង និងស្រុកចំនួន៧

June 21, 2021

ព្រៃវែង៖នៅយប់ថ្ងៃទី២០ ខែមិថុនា រដ្ឋបាលខេត្តព្រៃវែងបានប្រកាស​ជូនដំណឹង ស្តីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៧ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​២នាក់

២- ស្រុកបាភ្នំ ចំនួន ​១១នាក់

៣-ស្រុកពារាំង ចំនួន ​៤នាក់

៤- ស្រុកពាមជរ ចំនួន ២នាក់

៥- ស្រុកកំពង់ត្របែក ចំនួន​ ២នាក់

៦- ស្រុកកញ្ជ្រៀច ចំនួន​ ២នាក់

៧- ស្រុកស្វាយអន្ទរ ចំនួន ១នាក់

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៤នាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ហើយចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ខាងលើ រដ្ឋបាលខេត្តសូមអំពាវនាវ ឱ្យដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃនិងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...