រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ មេសា២០២១ កន្លងទៅនេះ អគ្គិសនីកម្ពុជា បានធ្វើការ ជូនដំណឹង ស្តីពី ជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គសនីក្នុងកំឡុងពេល អនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។
ជាមួយគ្នានេះ ដើម្បីអាចមានលទ្ធភាពទូទាត់បន្ត ទៅកាន់តអ្នកផលិតអគ្គិសនី ទាំងក្នុងប្រទេស និងប្រទេសជិតខាងនោះអគ្គិសនីកម្ពុជា បានអំពាវនាវ ឲ្យអតិថិជនទាំងអស់ ជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីឲ្យទាន់ពេលវេលា តាមរយៈ កម្មវិធីនៃប្រព័ន្ធទូទាត់ របស់បណ្តាដៃគូសហការ ជាធនាគារ និងគ្រឹស្ថានមីក្រូហរិញ្ញវត្ថុផ្សេងៗឫអញ្ញើញទៅទូទាត់ដោយផ្ទាល់ នៅទីតាំងដែលជិតលោកអ្នកបំផុត។
ដោយឡែក ចំពោះទីតាំងធំៗ ដែលទទួលការទូទាត់ជាមូលប្បទានប័ត្រ អគ្គិសនីបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលការទូទាត់ថ្លៃប្រើប្រាស់ថាមពលរបស់អតិថិជន ក្នុងតំបន់បិទខ្ទប់ ដោយអតិថិន គ្រាន់តែតម្រូវឲ្យទាក់ទង តាមលេខទូរសព្ទដៃដែលមានវិក្កយបត្រ រៀងរាល់ម៉ោងធ្វើការ។
ក្រៅពីនេះ អតិថិជនទាំងអស់ ក៏អាចបង្វែរការទូទាត់តាមរយៈធនាគរ មកកាន់គណនីណាមួយ របស់អគ្គិសនី ដូចការភ្ជាប់ក្នុងតារាងជូន ហើយថតចម្លងឯកសារនោះផ្ញើមកកាន់ លេខទូរសព្ទ 012 685 789 តាមរយៈTelegram ឫ Whatsapp ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖