ខេត្តស្វាយរៀង ប្រកាសឱ្យប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដែលមានឈ្មោះទាំង៨នាក់នេះ សូមប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព - TrueID

ខេត្តស្វាយរៀង ប្រកាសឱ្យប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដែលមានឈ្មោះទាំង៨នាក់នេះ សូមប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

June 3, 2021

ស្វាយរៀង៖នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣ ខែមិថុនាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ទាំង៨នាក់ដែលមានឈ្មោះដូចខាងក្រោម៖

១. សោម ស៊ុន ភេទស្រី អាយុ ៣៥ឆ្នាំ

២. សុន រិទ្ធី ភេទប្រុស ៣. កង ថា ភេទស្រី

៤. មួន សាវី ភេទស្រី អាយុ ៥៩ឆ្នាំ

៥. មុំ នីរឿន ភេទប្រុស អាយុ ៦១ឆ្នាំ

៦. ជុំ ស្រីណុច ភេទស្រី អាយុ ២៩ឆ្នាំ

៧. ញុញ ស្រីណា ភេទស្រី អាយុ ១៧ឆ្នាំ

៨. អូន រ៉ិត ភេទស្រី អាយុ ៤០ឆ្នាំ

ស្ថិតនៅទីតាំងលក់ដូរនៅខាងមុខរោងចក្រស៊ីកូតំបន់មេនហាតធេន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សូមបងប្អូន មេត្តាធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។​ យ៉ាងណាមិញ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

រូបភាព រដ្ឋបាលខេត្តស្វាយរៀង
រូបភាព រដ្ឋបាលខេត្តស្វាយរៀង
រូបភាព រដ្ឋបាលខេត្តស្វាយរៀង
រូបភាព រដ្ឋបាលខេត្តស្វាយរៀង
រូបភាព រដ្ឋបាលខេត្តស្វាយរៀង
រូបភាព រដ្ឋបាលខេត្តស្វាយរៀង
រូបភាព រដ្ឋបាលខេត្តស្វាយរៀង
រូបភាព រដ្ឋបាលខេត្តស្វាយរៀង
រូបភាព រដ្ឋបាលខេត្តស្វាយរៀង
រូបភាព រដ្ឋបាលខេត្តស្វាយរៀង

ប្រភព៖ ​​រដ្ឋបាលខេត្តស្វាយរៀង

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...