អគ្គិភ័យ​ឆេះរោង​ជួសជុល​រថយន្ត​មួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ឆេះ​រថយន្តអស់​​ ០៣​គ្រឿង - TrueID

អគ្គិភ័យ​ឆេះរោង​ជួសជុល​រថយន្ត​មួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ឆេះ​រថយន្តអស់​​ ០៣​គ្រឿង

July 5, 2022

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រោង​ជួសជុល​រថយន្ត​មួយកន្លែង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅដែលមូលហេតុបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គីសនីចេញពីរថយន្ត​​​បង្កជាអគ្គិភ័យ។

ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ១១:៣០​ នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅផ្លូវ៥៩៨ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានឆេះ​កម្ទេចរថយន្តអស់ចំនួន០៣​ គ្រឿង រួមមាន៖ រថយន្តម៉ាក CRV ​ពណ៌ទឹកប៊ិច, រថយន្តម៉ាក NX200T ពណ៌ប្រផេះ, រថយន្តម៉ាក Tundra ពណ៌ទឹកប្រាក់ និងពុំបណ្តាល​ឱ្យរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។

​​ក្នុងនោះ​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​និងសង្គ្រោះ​ ​​បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យជាច្រើនគ្រឿង ទៅ​អន្តរាគមន៍បាញ់​ពន្លត់ហើយ​ភ្លើងបានរលត់ទៅវិញ​ នៅវេលា​ម៉ោង ១២:៣០​ នាទីព្រឹក​ នាថ្ងៃខែឆ្នាំដដែល។យ៉ាងណាមិញ ក្នុងនោះហេតុនេះ មិនបណ្តាលឱ្យមានមនុស្ស​ស្លាប់ ឬរងរបួសនោះឡើយ៕

រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...