ស៊ីដនី៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទ (ទី២៧ ខែធ្នូ) បានរាយការណ៍ពីការករណីស្លាប់ដំបូងរបស់ខ្លួនពីវិរុស Omicron ថ្មីនៃកូវីដ ចំពេលមានការកើនឡើងនៃការឆ្លងមេរោគប្រចាំថ្ងៃ តែទោះជាយ៉ាងណាក៏ដោយ មិនមាន ការដាក់កំហិតថ្មីនោះទេ ព្រោះតែអត្រាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅតែមានកម្រិតទាប។
ជាក់ស្តែង ការស្លាប់ដែលជាបុរសអាយុ ៨០ ឆ្នាំ បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ដែលមានផ្នែកខានវិស័យខ្លះបានកំពុងតែបើកដំណើរការឡើងវិញបន្ទាប់ ពីការបិទជិតពីរឆ្នាំ ចាប់តាំង ការចាប់ផ្តើមដោយសារតែការផ្ទុះជំងឺរាតត្បាតនេះមក។
លើសពីនេះ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់របស់នៃករណីថ្មីរបស់មេរោគប្រភេទ Omicron គ្រាន់តែលើកនិយាយឡើងថា បុរសនោះបានឆ្លងមេរោគនៅឯកន្លែងថែទាំមនុស្សចាស់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងស៊ីដនី៕
ប្រភព៖ channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖