មិនយូរទេ នៅត្រឹមសប្តាហ៍ក្រោយ ក្រសួងនឹង អាចវាយតម្លៃសាលាណាខ្លះ ដែលអាចបើកវិញបាន - TrueID

មិនយូរទេ នៅត្រឹមសប្តាហ៍ក្រោយ ក្រសួងនឹង អាចវាយតម្លៃសាលាណាខ្លះ ដែលអាចបើកវិញបាន

September 5, 2021

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៥ កញ្ញា នេះ លោកប្រធានមន្ទីរក្រសួង អប់រំ យុវជន និង កីឡា លោក ហែម ស៊ីណារ៉េត មានប្រសាសន៍ឲ្យបានដឹងថា ពេលនេះ អាជ្ញាធរខណ្ឌទាំំង១៤ បានស្នើសុំពេល១សប្តាហ៍ សម្រាប់ចុះវាយតម្លៃ តាមសង្កាត់ ភូមិ ដែលមានទីតាំងសាលារៀន ថាតើ ទីតាំងណាខ្លះអាច អនុញ្ញាតឲ្យបើកសាលាវិញ ហើយ ទីតាំងណាខ្លះ ដែលមិនទាន់អាច អនុញ្ញាតបាន ព្រោះ ចំណោមសង្កាត់ទាំង ១០៥ សុទ្ធតែមាន ឆ្លងជំងឺកូវីដ។

ជាមួយគ្នានេះ រូបលោក បានបន្ថែមថា បន្ទាប់ពីធ្វើការសម្រេចបានហើយនោះ អាជ្ញាធរខណ្ឌនីមួយៗ នឹងធ្វើផ្តល់ដំណឹងទៅ រដ្ឋបាលរាជធានីភ្នំពេញ ហើយក៏បញ្ចូនបន្តទៅកាន់ ក្រសួងអប់រំ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅ សម្តេចនាយករដ្ឋមន្ត្រី ដើម្បីធ្វើការសម្រេច។

មិនតែប៉ុណ្ណោះ រូបលោក បានគូសបញ្ជាក់ផងដែរ ចំពោះ ចំនួនសិស្ស គឺត្រូវអនុញ្ញាតឲ្យ ក្នុងមួយថ្នាក់មានគ្នា មិនឲ្យលើសពី១៥នាក់។  

គួរបញ្ជាក់ផងដែរថា ការរៀបចំនេះ ធ្វើឡើងគ្រប់រាជធានី-ខេត្ត ក្រោយ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់ កាលពីថ្ងៃទី ៣១ សីហា កន្លងទៅ ដោយណែនាំ ឲ្យក្រសួងអប់រំ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យលើការបើកសាលាឡើងវិញ នៅតំបន់មានហានិភ័យទាប មិនរងចាំបើកសាលាព្រមគ្នា​ ទូទាំងប្រទេសឡើយ ៕  

រូបភាព
រូបភាព

ប្រភព៖ កម្ពុជាថ្មី

ទាក់ទងជាមួយ:
ជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...