តាកែវ៖ ក្នុងរយៈពេលបីថ្ងៃនៃចុះយកសំណាក ចំនួន ៧គ្រួសារ ដែលមានមនុស្សសរុប ៤០នាក់ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានរហូតដល់២០នាក់ នៅភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្នុងនោះដែរ អាជ្ញាធរកំពុងរង់ចាំលទ្ធផលវិភាគ ថាតើមានមេរោគបម្លែងថ្មីដែលតាឬយ៉ាងណា? ជាមួយគ្នានេះ ក៏អំពាវនាវដល់បងប្អូនមេត្តាថែរក្សាខ្លួនឲ្យបានគ្រប់គ្នា អនុវត្តតាមការណែនាំរបស់អាជ្ញាធរនិងក្រុមគ្រូពេទ្យ។
យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែមខ្មែរឡូតនឹងធ្វើការផ្សាយជូនជាបន្តបន្ទាប់។
ប្រភព៖ កម្ពុជាថ្មី