ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែសីហាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសក្រុមគ្រូពេទ្យស្ម័គ្រចិត្តដោយឥតលក្ខខណ្ឌ មិនទាមទារក្របខណ្ឌរដ្ឋ ក្រោមការឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលនៃការចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩តាមមុខជំនាញដូចខាងក្រោម៖
លក្ខណៈសម្បត្តិដែលត្រូវជ្រើសរើសមានដូចខាងក្រោម៖
១. ត្រូវមានអាយុចាប់ពី២០ឆ្នាំដល់៣៥ឆ្នាំ
២. មានសញ្ញាបត្រ ដែលទទួលស្គាល់ពីក្រសួងសុខាភិបាលឬក្រសួងអប់រំ យុវជន និងកីឡា
៣.ត្រូវចេះប្រើប្រាស់កម្មវិធី ComputerMicrosoft Word, Microsoft Excel
៤. ស្មោះត្រង់ ខិតខំប្រឹងប្រែងតស៊ូនិងឧស្សាហ៍ព្យាយាមធ្វើការ និងមានទំនាក់ទំនងល្អ
៥. មានគំនិតច្នៃប្រឌិតអត់ធ្មត់ការងារ និងមានឆន្ទៈ ក្នុងការធ្វើការងារជាក្រុម
៦. មានក្រមសីលធម៍ល្អនិងគោរពបទបញ្ជាផ្ទៃក្នុង៕