សូមប្រុងប្រយ័ត្នផង! អ្នកជំងឺកូវីដ១៩ ពីរនាក់ បានមកមើលឥវ៉ាន់នៅហាង Levi's នៅទីតាំងនេះ - TrueID

សូមប្រុងប្រយ័ត្នផង! អ្នកជំងឺកូវីដ១៩ ពីរនាក់ បានមកមើលឥវ៉ាន់នៅហាង Levi's នៅទីតាំងនេះ

July 1, 2021

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងផ្សារទំនើប AEON 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់បាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០២១​។

ទីតាំងហាងអ្នកជំងឺកូវីដ១៩ មកមើលឥវ៉ាន់
ទីតាំងហាងអ្នកជំងឺកូវីដ១៩ មកមើលឥវ៉ាន់

អាស្រ័យហេតុនេះប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ  សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៥​/.សាលាបឋមសិក្សា សុភមង្គល(ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...