ខេត្តបន្ទាយមានជ័យ៖ យោងតាមការដឹងពីអាជ្ញាធរខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា បុរសម្នាក់ជាប្តីត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ និង យកស្ត្រីជាប្រពន្ធយកទៅធ្វើចត្តាឡីស័កតែបែរស្ត្រីជាប្រពន្ធខាងលើមិនព្រម ហើយថែមទាំងជេរសមត្ថកិច្ចខ្លាំងៗបើទោះបីជាត្រូវបានសមត្ថកិច្ចព្យាយាមពន្យល់យ៉ាងណា ក៏ព្រមស្តាប់។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាស្ត្រីដែលរឹងរួសខាងលើមានឈ្មោះថា លាង យុភីន អាយុ ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្សសុបាន អាយុ ២៩ឆ្នាំ មានវិជ្ជមានកូវីដ១៩ និង កូនឈ្មោះ ហង្ស កន្និកា អាយុ ១ឆ្នាំ១ខែហើយប្តីប្រពន្ធខាងលើមានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបន្តទៀតថា៖កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១មានជម្លោះមួយកើតឡើងនៅផ្ទះរបស់ លាង យុភីនពេលដែលគ្រូពេទ្យយកសំណាកប្តីទៅពិនិត្យឃើញមានកើតវិជ្ជមានកូវីដ.១៩គេបានយកប្រពន្ធទៅចត្តាឡីស័កស្រាប់តែស្ត្រីឈ្មោះ លាង យុគីណនោះបានឈ្លោះប្រកែកនិងសមត្ថកិច្ចគ្រូពេទ្យធ្វើការយកសំណាករកមេរោគកូវីត១៩យ៉ាងខ្លាំងទាល់តែលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកគាត ហ៊ុល អភិបាលក្រុងនិងសមត្ថកិច្ចពាក់ព័ន្ធព្យាយាមពន្យល់ទើបព្រមទៅ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា បំណងរបស់ពួកសមត្ថកិច្ចគឺហៅស្ត្រីនោះឲ្យទៅផ្តល់សំណាករកមេរោគកូវីត១៩ និងធ្វើចត្តាឡីស័កព្រោះប្តីរបស់គាត់រកឃើញមានវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យបាលហើយ ។ ហេតុនេះត្រូវយកស្ត្រីជាប្រពន្ធនិងកូនដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺដោយទៅយកសំណាករកកូវីដ-១៩ បន្តទៀត ដោយសមត្ថកិច្ចបានពន្យល់ហេតុផលទើបស្ត្រី នោះយល់ព្រមឡើងឡានទៅពិនិត្យសុខភាព ផ្តល់សំណាក់ និងធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ៕