ខ្លោចចិត្ត! ជាក្មេងស្រីល្អម្នាក់ មិនគួរជួបរឿងនេះ មីងទម្លាយដើមហេតុ ក្រោយក្មួយបាត់បង់ជីវិត (មានវីដេអូ) - TrueID

ខ្លោចចិត្ត! ជាក្មេងស្រីល្អម្នាក់ មិនគួរជួបរឿងនេះ មីងទម្លាយដើមហេតុ ក្រោយក្មួយបាត់បង់ជីវិត (មានវីដេអូ)

November 25, 2021

កំពង់ចាម ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ កក្រើកលើបណ្តាញសង្គមជាខ្លាំង ក្រោយពេលព៏ត៌មានផ្សព្វផ្សាយ ក្មេងស្រីម្នាក់ត្រូវគេធ្វើបាប ខណៈពេលជិះម៉ូតូត្រលប់មកផ្ទះវិញ រហូតដល់ថ្នាក់បាត់បង់ជីវិត យ៉ាងអណោចអធម ក្នុងចំការអ្នកស្រុក។

ជាមួយគ្នានេះ ក្រោយឃើញព័ត៌មានមិនទាន់បានប៉ុន្មានថ្ងៃផង ជនសង្ស័យក៏ត្រូវបាន សមត្ថកិច្ចប្រមាញ់បាន ហើយក៏បានសារភាពរួចរាល់ថា ខ្លួនពិតជាបានធ្វើបាបជនរងគ្រោះពិតមែន។

យ៉ាងណាមិញ បើងាកទៅមើល ការបកស្រាយរបស់មីងបង្កើតរបស់ ជនរងគ្រោះវិញនោះ រូបនាងជា ក្មេងស្រីគួរឲ្យស្រលាញ់ នរណាៗក៏អាណិតដែរ ទៅដល់ទីណាដឹងតែគេចូលចិត្ត ព្រោះរូបនាងជាក្មេងស្រី ឧស្សាហ៍ព្យាយាម ជាពិសេសគឺ ស្រលាញ់ការសិក្សាខ្លាំងណាស់ សូម្បីតែឈឺក៏មិនហ៊ានសម្រាកដែរ និងមានក្តីស្រមៃ ចង់រៀនពេទ្យ និងបញ្ចប់ការសិក្សាថ្នាក់ទី១២។

ទន្ទឹមនឹងនេះ មីងក្មេងស្រីបានបង្ហើបថា ខ្លួនសង្ស័យក្មួយមានបញ្ហា តែមិននឹកស្មានជួបរឿងអកុសលដូច្នេះឡើយ ព្រោះ តាមសម្គាល់ក្មេងស្រី តែងមកដល់ផ្ទះរាល់ល្ងាចនៅម៉ោង ៥និង៤០នាទី ឫមួយ ផ្តល់ដំណឹងមកអ្នកផ្ទះ រាល់ពេលជ្រុលម៉ោងយប់ មិនហ៊ានមកផ្ទះ ហើយស្នាក់នៅផ្ទះអ៊ំមួយផ្សេងទៀត តែថ្ងៃកើតហេតុ គ្មានដំណឹងសោះ ដល់ម៉ោង ៦និង២០នាទីហើយនោះ។

លុះចម្លែកប្លែកពេក មីងក៏បាន ជិះដើររកមានគ្នា៣នាក់ សាកសួរគេឯងតាមផ្លូវ តែគេមិនបានឃើញសោះ រីឯទៅសាកសួរមិត្តភក្តិរៀនជាមួយគ្នា ក៏ថា បានរៀនចប់ហើយបែកគ្នា រួចមកក៏ បានមិត្តភក្តិជនរងគ្រោះ ជួយដើររកបន្ថែមទៀត ស្រាប់តែចូលដល់បរិវេនចម្ការពោតហើយនោះ មីងក៏សុំប្អូនប្រុសបង្កើត ជាអ្នកបើកម៉ូតូឈរបញ្ចាំងគោម ហើយស្រែកហៅឈ្មោះក្មួយ ស្រាប់តែ មានចំណាំងផ្លាតចម្លែក ក៏បានឈប់ម៉ូតូ។

ពេលមកជុំគ្នាហើយ ក៏បានចុះទៅមើលជិត ស្រាប់តែឃើញម៉ូតូក្មួយស្រីនិងម៉ូតូជនសង្ស័យ បន្ទាប់មកក៏បំបែកគ្នារកមើលជនរងគ្រោះ ជាអកុសល មិត្តភក្តិក្មួយស្រីក៏ចាប់ផ្តើមយំ មីងក៏សួរមានរឿងអី រួចមកមិត្តភក្តិឆ្លើយថា ជនរងគ្រោះស្លាប់ហើយ ដោយក្នុងនោះ មីងបានបញ្ជាក់ថា សាកស.ពពេលនោះ គឺសម្រា.តកាយ សក់រញ៉េរញ៉ៃ ហើយក្រចកនិងដងខ្លួន សុទ្ធតែដី រួចមកក៏បាន ផ្តល់ដំណឹងទៅកាន់មេភូមិ។

គួរបញ្ជាក់ថា ចម្ងាយពីផ្ទះទៅសាលារៀន ដែលជនរងគ្រោះជិះរាល់ថ្ងៃគឺចម្ងាយ ១៥គីឡូម៉ែត្រ ក្នុងនោះ ៣គីឡូម៉ែត្រជា ផ្លូវលំ កន្លែងកើតហេតុនេះ នៅឆ្ងាយពីផ្ទះជាង១គីឡូម៉ែត្រប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនសង្ស័យ
ជនសង្ស័យ
វីដេអូ

ប្រភព ៖ DNT News

ទាក់ទងជាមួយ:
ជីវិតរូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...