រដូវត្រីប្រហុកមកដល់ រដ្ឋបាលជលផល ជូនដំណឹងឱ្យប្រជាពលរដ្ឋទិញត្រីឲ្យបានរួសរាន់ - TrueID

រដូវត្រីប្រហុកមកដល់ រដ្ឋបាលជលផល ជូនដំណឹងឱ្យប្រជាពលរដ្ឋទិញត្រីឲ្យបានរួសរាន់

January 7, 2022

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីដំណឹងថា ក្នុងរដូវកាលនេសាទឆ្នាំ ២០២១ -២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានកំពស់ទឹកដែលហូរចេញពីបឹងទន្លេសាបពិនិត្យឃើញថា​ គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញអាចបន្តនេសាទត្រីបានច្រើនក្នុងខែបុស្សនេះ ចាប់ពីថ្ងៃទី ៧កើត រហូតដល់ថ្ងៃទី ១២កើត ត្រូវនឹងថ្ងៃទី០៩ខែដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែឬទទួលរងឥទ្ធិពលព្យុះ។

យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើរដ្ឋបាលជលផលសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណង ធ្វើប្រហុក ផ្អក ឬត្រីឆ្អើរសម្រាប់បរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រីឱ្យបានរួសរាន់តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ៕

សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...