ខណៈកំពុងសម្រាកព្យាបាលកូវីដ ផន ផល្លា បញ្ជាក់ពីអាការៈជំងឺកូវីដរបស់លោកថា... - TrueID

ខណៈកំពុងសម្រាកព្យាបាលកូវីដ ផន ផល្លា បញ្ជាក់ពីអាការៈជំងឺកូវីដរបស់លោកថា...

July 2, 2021

រាជធានីភ្នំពេញ៖ លោក ផន​ ផល្លា ប្រធានមណ្ឌលមែកឈើ ជួយឧបត្ថម្ភទ្រទ្រង់ចិញ្ចឹមបីបាច់ក្មេងកំព្រា ដែលបានឆ្លងកូវីដ១៩ កម្រិតធ្ងន់ហើយនាពេលបច្ចុប្បន្ននេះ រូបលោក កំពុងតែសម្រាកព្យាបាលនៅអគារដឺព្រីមមៀរសែនសុខ។​

ដោយឡែក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះលោកបានសរសេររៀបរាប់បញ្ជាក់ពីស្ថានភាពជំងឺកូវីដរបស់លោក នៅលើគណនីហ្វេសប៊ុកផ្លូវរបស់លោក នៅព្រឹកនេះ ផងដែរថា រូបលោកមានអាការៈប្រសើរជាងម្សិលមិញ ដោយ លោកអាចក្រោកអង្គុយ១៥ នាទីនិងធ្វើលំហាត់ប្រាណសួត ក្នុងនោះ លោកអាចធ្វើចលនាដើរ ចេញពីគ្រែ បានប្រហែល​៥នាទីតែយ៉ាងណា លោកបញ្ជាក់ថា រូបលោកនៅមានសភាពរាងហត់វិលមុខ និងទន់ខ្លួនដោយពុំអាចទប់ខ្លួនបាននៅឡើយទេ។

ក្នុងនោះ លោកបន្តទៀតថា ក្រុមគ្រូពេទ្យបានធ្វើការថតសួតរបស់លោកល្ងាចមិញសារជាថ្មីហើយមិនដឹងលទ្ធផលនៅឡើយទេ ទោះបីជាយ៉ាងណា លោកថ្លែងថា លោកបានគ្រាន់បើខ្លះហើយ។

ជាចុងក្រោយ លោក ផន ផល្លា ក៏បានអរគុណដល់ក្រុមគ្រូពេទ្យវ័យក្មេងជួរមុខ នៃក្រសួងសុខាភិបាល ដែលកំពុងទទួលបន្ទុកការងារសង្គ្រោះបន្ទាន់  ICU ដែលទទួលបន្ទុកចំពោះអ្នកជំងឺរាប់រយនាក់ដែលកំពុងដង្ហើយហៅឱ្យជួយ៕

លោក ផន ផល្លា
លោក ផន ផល្លា
លោក ផន ផល្លា
លោក ផន ផល្លា
លោក ផន ផល្លា និង ក្មេងៗ
លោក ផន ផល្លា និង ក្មេងៗ
រូបភាព លោក ផន ផល្លា សម្រាកនៅអគារដឺព្រីមមៀរសែនសុខ

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...