ត្បូងឃ្មុំ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជននិងបងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅក្នុងស្រុកមេមត់ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែកស្រុកតំបែរ ស្រុកអូររាំងឪ ក្រុងសួង និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឲ្យបានជ្រាបថាករណីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ដោយយោងតាមលទ្ធផលតេស្តរហ័សកូវីដ -១៩(RapidTest) បានរកឃើញវិជ្ជមានជំងឺកូដ-១៩ថ្មី ចំនួន ១០៥នាក់ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំដែលមានរាយឈ្មោះដូចខាងក្រោម ៖