រាជធានីភ្នំពេញ ៖ នេះបើយោងតាមការចុះផ្សាយ ក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១មុននេះបន្តិច បានឱ្យដឹងថា ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៣១នាក់បន្ថែមទៀតខណៈមានអ្នកជាសះស្បើយចំនួន ១០៦៩នាក់។
គួរបញ្ជាក់ផងដែរថាបើបូកជាមួយនឹងករណីថ្មីនេះ ប្រទេសកម្ពុជា មានករណីអ្នកឆ្លងសរុប ៣៤,២២៤នាក់ករណីជាសះស្បើយសរុប ២៧,១៤៧នាក់ និងករណីស្លាប់ចំនួន ២៦៣នាក់៕
ប្រភព ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា