«ពិព័រណ៍ជំនាញសិក្សា និងការងារ» ប្រចាំឆ្នាំរបស់សមាគម FUSAAC ធ្វើតាមអនឡាញ ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata! (មានវីដេអូ) - TrueID

«ពិព័រណ៍ជំនាញសិក្សា និងការងារ» ប្រចាំឆ្នាំរបស់សមាគម FUSAAC ធ្វើតាមអនឡាញ ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata! (មានវីដេអូ)

December 28, 2020

ភ្នំពេញ៖ សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក(FUSAAC) ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata​ បានផ្ដើមកម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»ប្រចាំឆ្នាំរបស់ខ្លួនតាមអនឡាញ ដោយបង្កើតបណ្ណាល័យឌីជីថល ដែលមានវីដេអូនិងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ ស្ដីអំពីមុខវិជ្ជាសិក្សា និងវិជ្ជាជីវៈផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា វិស្វកម្មនិងបច្ចេកវិទ្យា (STEM) ជាច្រើន និងមានសេវាផ្តល់ប្រឹក្សាមុខរបរនិងអាជីពផងដែរ។

ពិព័រណ៌ជំនាញសិក្សានិងការងារ របស់សមាគម FUSAAC ដែលបានរៀបចំឡើងរៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៩ នៅតែមានគោលបំណងដូចរាល់ដង ពោលគឺ ជួយសិស្សានុសិស្សជ្រើសរើសជំនាញសិក្សា ដែលត្រឹមត្រូវសម្រាប់ពួកគេ។ក៏ប៉ុន្ដែដោយសារការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ សមាគម និងក្រុមហ៊ុន Smartបានផ្ដួចផ្ដើមបង្កើតបណ្ណាល័យឌីជីថលនៃជំនាញសិក្សា​  ដែលជួយឱ្យសិស្សានុសិស្សកាន់តែច្រើនឡើងនៅទូទាំងប្រទេស អាចស្វែងរកព័ត៌មានបាន។ ចាប់តាំងពីពិព័រណត្រូវបានរៀបចំដំបូងព្រឹត្តិការណ៍នេះបានជួយសិស្សានុសិស្សចំនួនជាង ២,៤០០ នាក់ជារៀងរាល់ឆ្នាំ ក្នុងការជ្រើសរើសមុខជំនាញសាកលវិទ្យាល័យរបស់ពួកគេរួមទាំងអាជីពដែលពួកគេប្រាថ្នានាពេលអនាគត ។

កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»
កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»

កម្មវិធីពិព័រណ៍ជំនាញសិក្សានិងការងារតាមប្រព័ន្ធអនឡាញនេះ ទទួលបានគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជានិងក្រុមហ៊ុន Smart Axiata

លោក ហោតូនី អ្នកសម្របសម្រួលគម្រោងនៃសមាគម FUSAAC បានឲ្យដឹងថា៖

ការផ្តល់លទ្ធភាពឱ្យយុវជន ធ្វើការជ្រើសរើសមុខជំនាញប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ  គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតឱកាសសម្រាប់ពួកគេដើម្បីបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា។​ កម្មវិធីអាហារូបករណ៍ SmartEdu ដែលបានផ្តល់និស្សិតនូវអាហារូបករណ៍ជាមួយ និងប្រាក់ខែពេញលេញក៏ដូចជាប្រាក់ឧបត្ដមប្រចាំខែពេញមួយឆ្នាំសិក្សានៅមហាវិទ្យាល័យផងដែរក៏មានមានគោលដៅបង្កើតឱកាសទាំងអស់នេះផងដែរ។

កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»
កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនSmart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បាន​មានប្រសាសន៍ថា៖

លោក ថូម៉ាសបានបន្ថែមទៀតថា៖

វីដេអូនិងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ នឹងត្រូវចាក់បញ្ចាំងលើទំព័រហ្វេសប៊ុករបស់សមាគម FUSAAC និង Smart for Cambodia និង គេហទំព័រផ្លូវការរបស់សមាគម FUSAAC តាមរយៈ www.fusaac.org។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រwww.facebook.com/fusaacwww.facebook.com/smartforcambodia ។​

កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»
កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»
កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»
កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»
កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»
កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»
កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»
កម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ»

សូមទស្សនាវីដេអូបន្ថែមខាងក្រោមនេះ៖ 

វីដេអូ
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...