ក្ដៅៗ! ប្រទេសតួកគីបានអនុម័តការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ-១៩ Sputnik V របស់រុស្ស៊ី - TrueID

ក្ដៅៗ! ប្រទេសតួកគីបានអនុម័តការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ-១៩ Sputnik V របស់រុស្ស៊ី

May 1, 2021

តួកគី៖ រដ្ឋមន្រ្តីសុខាភិបាលតួកគីលោកFahrettinKocaបានប្រកាសនៅថ្ងៃសុក្រនេះថាប្រទេសទួរគីបានអនុម័តការចាក់វ៉ាក់សាំងកូវីដ-១៩ Sputnik V របស់ប្រទេសរុស្ស៊ីសម្រាប់ការប្រើប្រាស់ជាបន្ទាន់។

លោក Koca បាននិយាយនៅលើគណនី Twitter ថា “ទីភ្នាក់ងារឱសថនិងឧបករណ៍វេជ្ជសាស្ត្រទួរគីបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងSputnik V ជាបន្ទាន់បន្ទាប់ពីមានការពិនិត្យនិងវាយតម្លៃរួចរាល់។

រូបតំណាង
រូបតំណាង

កាលពីថ្ងៃពុធលោក Koca បានបញ្ជាក់ថាប្រទេសទួរគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលទ្ធកម្មជាមួយប្រទេសរុស្ស៊ីសម្រាប់ការចាក់វ៉ាក់សាំងSputnik V ចំនួន ៥០ លានដូល្លាក្នុងរយៈពេល ៦ខែដោយវ៉ាក់សាំងនេះត្រូវបញ្ជូនមកប្រទេសតួកគីជាលើកដំបូងនៅក្នុងខែឧសភាខាងមុខនេះ។

វ៉ាក់សាំង Sputnik V បានក្លាយជាវ៉ាក់សាំងទីបីដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេស បន្ទាប់ពីវ៉ាក់សាំង Sinovac របស់ប្រទេសចិននិងវ៉ាក់សាំង Pfizer-BioNTech ដែលជាសមត្ថផលបង្កើតរួមគ្នាដោយក្រុមហ៊ុនអាឡឺម៉ង់ BioNTech និងក្រុមហ៊ុនអាមេរិក Pfizer

រូបតំណាង
រូបតំណាង

នៅព្រឹកថ្ងៃសុក្រនេះប្រធានាធិបតីទួរគីលោក RecepTayyip Erdogan បានសង្កត់ធ្ងន់ថាប្រទេសរបស់លោកមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩គ្រប់គ្រាន់ ហើយនៅពេលនេះមិនមានបញ្ហាអ្វីជាមួយនឹងលទ្ធកម្មបន្ថែមទៀតទេ។

ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ដ៏ធំមួយនៅពាក់កណ្តាលខែមករាជាមួយនឹងវ៉ាក់សាំង Sinovacរបស់ប្រទេសចិន។

បើយោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងរហូតមកដល់ពេលនេះប្រទេសតួកគីបានចាក់វ៉ាក់សាំងកូវីដ-១៩ ជាង ២២,៨ លានដូសនៅទូទាំងប្រទេស។ក្នុងនោះមានមនុស្សជាង ១៣,៧ លាននាក់បានទទួលការចាក់ដូសទី ១ហើយជាង ៩,១ លាននាក់ផ្សេងទៀតបានទទួលការចាក់វ៉ាក់សាំងដូសទី ២ រួចរាល់៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...