ក្រសួងសុខាភិបាល ណែនាំវិធានការការពារជាមុន នូវការចម្លងជំងឺអុតស្វា ( Monkeypox ) - TrueID

ក្រសួងសុខាភិបាល ណែនាំវិធានការការពារជាមុន នូវការចម្លងជំងឺអុតស្វា ( Monkeypox )

May 25, 2022

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថាក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលរបាយការណ៍អំពីការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា (Monkeypox) ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី៦ ខែឧសភាឆ្នាំ២០២២ លើបុគ្គលម្នាក់នៅចក្រភពអង់គ្លេស ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ាដែលមានកន្លែងជំងឺនេះ បានកើតមានបែបអង់ដេមី (Endemic area)។

ករណីជំងឺអុតស្វានេះត្រូវបានរកឃើញជាបន្តបន្ទាប់ នៅបណ្តាប្រទេសប្រមាណជា ១៩ប្រទេស នៅលើសកលលោកដែលមិនមែនជាប្រទេសអង់ដេមី នៃជំងឺនេះ ដោយគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ករណីជំងឺអុតស្វា ដែលបានរាយការណ៍ ជូនអង្គការសុខភាពពិភពលោក មានចំនួនសរុប ១៥៨នាក់មានអ្នកសង្ស័យសរុបចំនួន ១១៧នាក់ ដែលកំពុងតែធ្វើការអង្កេតបញ្ជាក់និងមិនទាន់មានករណីស្លាប់នៅឡើយ។ គួរកត់សម្គាល់ថា នៅតំបន់ប៉ាស៊ីហ្វិកខាងលិចមានការរាយការណ៍ពីករណីជំងឺអុតស្វានេះ ចំនួន ២ករណី ហើយ។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថាគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាមិនទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារនិងសហគមន៍យើងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទដែលអាចកើតមានឡើងជាយថាហេតុ៕

សូមអានសេចក្តីណែនាំ ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា របស់ក្រសួងសុខាភិបាលខាងក្រោម៖

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...