WHO ថា ជំងឺអុតស្វា បង្កហានិភ័យកម្រិតមធ្យម ដល់សុខភាពសាធារណពិភពលោក - TrueID

WHO ថា ជំងឺអុតស្វា បង្កហានិភ័យកម្រិតមធ្យម ដល់សុខភាពសាធារណពិភពលោក

May 30, 2022

បរទេស៖ អង្គការសុខភាពពិភពលោក(WHO) បានប្រកាសកាលពីថ្ងៃអាទិត្យ​​កន្លងទៅ​ថាបច្ចុប្បន្នជំងឺអុតស្វា ​ផ្តល់ហានិភ័យកម្រិតមធ្យម ចំពោះសុខភាពសាធារណពិភពលោកក្រោយពីមានសេចក្តីរាយការណ៍អំពីជំងឺនេះក្នុងប្រទេសដែលមិនធ្លាប់ រកឃើញពីមុនមក។ នេះបើតាមប្រភពព័ត៌មានReuters។

​ WHOគូសបញ្ជាក់យ៉ាងដូច្នេះថា ហានិភ័យសុខភាពសាធារណៈអាចនឹងកើនឡើងខ្ពស់ប្រសិនបើមេរោគនេះវិវឌ្ឍន៍ទៅជាភ្នាក់ងារបង្ករោគ របស់មនុស្សនិងរាលដាលដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ដូចជាកុមារតូចៗនិងអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ​។

គួរឱ្យដឹងដែរថាគិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ករណីឆ្លងជំងឺអុតស្វាសរុបមានចំនួន ២៥៧ករណីនិងករណីសង្ស័យចំនួន១២០ ដែលត្រូវបានរកឃើញក្នុងប្រទេស និងរដ្ឋជាសមាជិកចំនួន២៣ជាទីដែលមិនធ្លាប់មានករណីជំងឺនេះកើតឡើង។ ទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...