ធនាគារ ហ្វីលីព ភីអិលស៊ី និង បុរី សុវណ្ណភូមិ ឈានដល់ការចាប់ដៃគ្នាផ្លូវការ - TrueID

ធនាគារ ហ្វីលីព ភីអិលស៊ី និង បុរី សុវណ្ណភូមិ ឈានដល់ការចាប់ដៃគ្នាផ្លូវការ

October 11, 2021

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មុននេះ ធនាគារ ហ្វីលីព ភីអិលស៊ី និង បុរី សុវណ្ណភូមិ បានសម្រេចចុះកុងត្រាជាមួយគ្នាជាផ្លូវការ ដើម្បីពង្រីកវិស័យជំនួន និងបង្កើនការវិនិយោគរួមគ្នាក្នុងចក្ខុវិស័យតែមួយ។

រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

កិច្ចសហប្រតិបត្តិការនេះផងដែរ ធនាគារ ហ្វីលីព ភីអិលស៊ី និង បុរី សុវណ្ណភូមិ បានរួមគ្នាជាដៃគូរយ៉ាងពិសេស  លើផ្តល់ជូននូវឥណទានគេហដ្ឋានសំរាប់អតិថជន រហូតដល់ ៨៥% និងអាចរំលោះរហូតដល់២៥ឆ្នាំ ជាមួយនឹងការប្រាក់ត្រឹមតែ ៨%តែប៉ុណ្ណោះ ដែលនេះគឺជាយុទ្ធសាស្ត្រជួយសម្រួលដល់ការលំបាករបស់អតិថិជន ដែលត្រូវការលំនៅដ្ឋាន ហើយមិនស្មុគស្មាញក្នងការតម្កល់ប្រាក់ដើម្បីបង់រំលោះផ្ទះនៅ បុរី សុវណ្ណភូមិ ដែលជាបុរីភ្នំពេញនៅលើបណ្ដោយផ្លូវជាតិលេខ៦A។ នេះជាកម្មពិធីចុះហត្ថលេខា កិច្ចសហប្រតិបត្តិការលើការផ្តល់ឥណទានគេហដ្ឋាន ឆ្លាតវៃ និងភាពជាដៃគូរវាង ធនាគារ ហ្វីលីព ភីអិលស៊ី និង បុរី សុវណ្ណភូមិ

រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

ពិធីចុះហត្ថលេខាជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅ Hyatt Regency Phnom Penh ក្រោមអធិបតីភាពរបស់លោក សៅ សុខនី ជាអគ្គនាយក បុរី សុវណ្ណភូមិ និងលោក ចាន់ ម៉ាច ជាអគ្គនាយក ធនាគារ ហ្វីលីព ភីអិលស៊ី។ ស្ថិតក្នុងឱកាសពិសេសនោះផងដែរ បុរី សុវណ្ណភូមិ បានប្រកាសប្រាប់ក្នុងកម្មពិធី “ដើម្បីជាឱកាសអាចជម្រាបជូនពីគម្រោងថ្មីមួយដែរជឿជាក់ថាអស់លោក លោកស្រីនឹងមានការភ្ញាក់ផ្អើល និងពេញចិត្ត ក៏ដូចជាអតិថជនគោលដៅរបស់បុរី សុវណ្ណភូមិ ដែលមិនធ្លាប់គិតថាមាន ហើយឥឡូវនេះបានបានមកដល់ប្រទេសកម្ពុជា តាមរយៈ បុរី សុវណ្ណភូមិ នេះគឺ គម្រោង The Lakes”។ ដូចគ្នាក៏បានបង្ហាញពីសក្កានុពលកាន់តែខ្លាំងរបស់ ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារធំរបស់ប្រទេសសិង្ហបុរី ដែលបានទទួលជោគជ័យនៅក្នុងវិស័យធនាគារនៅកម្ពុជាផងដែរ៕

រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...