រាជធានីភ្នំពេញ៖ កម្មករកម្មការិនី នៅរោងចក្រហ្វ័រត្រេស ប្រមាណជាង ១ ពាន់នាក់ បានរត់ចេញពីកន្លែងយកសំណាកនៅពេលដែលក្រុមគ្រូពេទ្យ ចុះទៅយកសំណាកនៅទីតាំងរោងចក្រហ្វ័រត្រេស នេះបើយោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំពោះហេតុការណ៍ដែលកម្មករ កម្មការិនី រត់ចេញពិកន្លែងយកសំណាកនេះ កើតឡើងនៅវេលាម៉ោង ៧៖៤៥នាទី យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។
បើតាមប្រភពពីអាជ្ញាធរ បានបញ្ជាក់ឱ្យដឹងថានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក នៅទីតាំងរោងចក្រផ្ទាល់។ នៅម៉ោងជាង៧យប់ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាកពេលនោះកម្មករសុំឲ្យក្រុមគ្រូពេទ្យវាយត្រាបញ្ជាក់ថា ពួកគាត់បានយកសំណាករួចតែក្រុមគ្រូពេទ្យក៏ប្រាប់ថា ទាល់តែធ្វើតេស្តលើកទី២ ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បានពេលនោះកម្មករ ក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យ មិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យនិង អាជ្ញាធរឡើយ ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង៕