ភ្នំពេញ៖ ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២២ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២បានចាប់ផ្ដើមបើកការប្រកួតនៅទូទាំងប្រទេសហើយ។ ការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះរបស់ម៉ៃឡូគឺបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ "រីកចម្រើនជាមួយកីឡា" ព្រោះ"កីឡា គឺជាគ្រូដ៏អស្ចារ្យ"។
ក្រសួងអប់រំ យុវជន និងកីឡា (MoEYS)បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ម៉ៃឡូ ក្នុងការបើកព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ជាផ្លូវការ ដែលត្រូវបានអនុវត្តតាមស្តង់ដារសុវត្ថិភាពសុខភាពនិងគោលការណ៍របស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ការប្រកួតនឹងប្រព្រឹត្តិទៅរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ខែមេសាដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញដែលបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ ប្រភេទរួមមាន៖ កីឡាបាល់ទាត់ បាល់ទះបាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WTF និងតេក្វាន់ដូ្ ITF ស្មើនឹង៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករកីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានីខេត្ត។
ក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡានេះ លោក ម៉ាងគុណណូ នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្មរបស់ការិយាល័យតំណាងក្រុមហ៊ុន Nestlé(Thai) ប្រចាំនៅកម្ពុជា បានឲ្យដឹងថា:
នៅគ្រប់ការប្រកួត ម៉ៃឡូ នឹងផ្តល់ភេសជ្ជៈដែលមានអាហារូបត្ថម្ភល្អៗមានរសជាតិសូកូឡាដ៏ឈ្ងុយឆ្ងាញ់ដែលផ្សំពីទឹកដោគោ ស្រូវសាឡី និងកាការ ដែលសម្បូរដោយសារធាតុចិញ្ចឹមដល់កីឡាករ កីឡាការិនីទាំងអស់ដែលត្រូវការថាមពលជាចាំបាច់ដើម្បីបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតរបស់ពួកគេបានកាន់តែប្រសើរ។
Nestlé ជាក្រុមហ៊ុនអាហារនិង ភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០ នាក់ បានប្តេជ្ញាចិត្តសម្រេចឲ្យបាននូវគោលបំណងរបស់Nestléក្នុងការបង្កើនគុណភាពជីវិតដល់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះនិងសម្រាប់មនុស្សជំនាន់ក្រោយប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារមានដែលគុណភាព។ Nestlé ផ្តល់នូវផលិតផល និងសេវាកម្មដ៏ធំទូលាយសម្រាប់មនុស្សនិងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២ ០០០ របស់ក្រុមហ៊ុននេះមានតាំងពីមានតាំងពីស្លាកយីលំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO និង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាមតម្រូវការក្នុងប្រទេសនីមួយៗរួមមាន៖ ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND និង ម៉ៃឡូ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រដែលផ្តោតសំខាន់លើការផ្តល់នូវអាហារូបត្ថម្ភល្អៗផ្នែកសុខភាព និងសុខុមាលភាពដល់អតិថជន ។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីសត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ៕