អាមេរិក៖ យ៉ាងហោចណាស់មនុស្សជាង៩នាក់បានស្លាប់ បន្ទាប់ពីជំនន់ទឹកភ្លៀងនិងព្យុះកំបុតត្បូងបានវាយប្រហារភាគពាយ័ព្យសហរដ្ឋអាមេរិកនេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក។មនុស្សមួយចំនួនបានជាប់នៅក្នុងបន្ទប់ក្រោមដីដែលជន់លិចផ្ទះរបស់ពួកគាត់ខណៈដែលសាកសពមួយត្រូវបានគេរកឃើញនៅក្នុងរថយន្ត ដែលត្រូវទឹកហូរនាំ។
អភិបាលក្រុងញូវយ៉កនិងរដ្ឋNew Jersey បានប្រកាសស្ថានភាពអាសន្ន ហើយអភិបាលក្រុងញូវយ៉ក លោក Bill de Blasio បានហៅវាថាជាព្រឹត្តិការណ៍អាកាសធាតុជាប្រវត្តិសាស្ត្រ។ យ៉ាងហោចណាស់ មានបិរមាណទឹកភ្លៀង៨សង់ទីម៉ែត្រក្នុងរយៈពេលត្រឹមតែមួយម៉ោង នៅ Central Parkក្នុងទីក្រុងញូវយ៉ក។
ខ្សែរថភ្លើងក្រោមដីនៅទីក្រុងញូវយ៉កស្ទើរតែទាំងអស់ត្រូវបានបិទហើយរថយន្តនានាក្រៅពីរថយន្តសង្គ្រោះបន្ទាន់ត្រូវបានផ្អាកធ្វើដំណើរលើដងផ្លូវ។ជើងហោះហើរនិងរថភ្លើងជាច្រើនចេញពីញូវយ៉កនិង New Jersey ត្រូវបានផ្អាក។ វីដេអូនៅលើបណ្ដាញសង្គមបង្ហាញថាទឹកបានហូរចូលស្ថានីយរថភ្លើងក្រោមដី និងផ្ទះរបស់ប្រជាជន ព្រមទាំងជន់លិចផ្លូវ៕
ប្រភព: BBC