សោកស្តាយ! អតីតប្រធានីធិបតីហ្វីលីពីន Benigno Noynoy Aquino ទទួលមរណភាពហើយ - TrueID

សោកស្តាយ! អតីតប្រធានីធិបតីហ្វីលីពីន Benigno Noynoy Aquino ទទួលមរណភាពហើយ

June 24, 2021

ហ្វីលីពីន៖ អតីតប្រធានីធិបតីហ្វីលីពីនលោក Benigno Noynoy Aquino បានទទួលមរណភាពហើយនៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងវ័យ៦១ឆ្នាំ នេះបើប្រភពបណ្តាញសារព័ត៍មាន ABS-CBN របស់ហ្វីលីពីនបានរាយការណ៍ ពីប្រភពស្និទ្ធនឹងគ្រួសាររបស់លោកអតីតប្រធានាធិបតីរូបនេះ។

មូលហេតុនេះនៃមរណភាពរបស់លោកគឺមិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់លាស់នៅឡើយទេទោះបីជាសារព័ត៍មាននៅក្នុងស្រុក បានរាយការណ៍ថា លោកប្រធានាធិបតី Aquino ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Capital Medical Center នៅក្នុងទីក្រុងម៉ានីល ក្នុងសភាពយ៉ាងប្រញាប់ប្រញាល់។

គួរបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីហ្វីលីពីនរូបនេះត្រូវគេស្គាល់ថា រូបលោកគឺជាអ្នកដែលពូកែជក់បារី ដែលជាការព្រួយបារម្ភចំពោះសុខភាពរបស់លោកខណៈពេលដែលលោក នៅកាន់តំណែងជាប្រធានាធិបតី។

លោក Aquino កូនប្រុសរបស់អ្នកតំណាងនៃលទ្ធិប្រជាធិបតេយ្យ និងជាអតីតសមាជិកព្រឹទ្ធសភាBenignoAquino Jr និងជាអតីតប្រធានាធិបតីលោកស្រី CorazonAquino ជាប្រធានាធិបតីពីឆ្នាំ ២០១០ដល់ឆ្នាំ ២០១៦ ។

ដោយឡែក អតីតប្រធានាធិបតីរូបនេះ ធ្លាប់បានធ្វើយុទ្ធនាការដើម្បីបោសសំអាតរដ្ឋាភិបាលដែលជាប់ទាក់ទងនឹងអំពើពុករលួយ។ លោកបានធ្វើជាអធិបតីក្នុងការជួយឱ្យកំណើនសេដ្ឋកិច្ចរយៈពេល ៦ ឆ្នាំនិងពង្រីកកំណើការនវិនិយោគផ្ទាល់ពីបរទេសចូលមកប្រទេសហ្វីលីពីន។ 

នៅចំពោះមុខគោលនយោបាយការបរទេស លោកAquino បានពង្រឹងចំណងមិត្តភាពការពារជាតិជាមួយសហរដ្ឋអាមេរិកដោយផ្សារភ្ជាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដែលបានធ្វើឱ្យកងទ័ពអាមេរិកមានវត្តមានកាន់តែយូរសម្រាប់ប្រទេសហ្វីលីពីន។

កាលពីឆ្នាំ ២០១៣ រដ្ឋាភិបាលរបស់លោក Aquino បានប្តឹងប្រទេសចិនទៅតុលាការអាជ្ញាកណ្តាលសហរដ្ឋអាមេរិក ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង ដែលជាករណីស្របច្បាប់ ទីក្រុងម៉ានីលបានឈ្នះរឿងក្តីនេះលើក្រុងប៉េកាំង។ ក្រោយមក ប្រហែលមួយសប្តាហ៍ លោកAqunio បានលាឈប់ពីតំណែងប្រធានីធិបតី នៅឆ្នាំ ២០១៦៕ 

អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...