ម៉ូស្គូ៖ ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានបញ្ជាឱ្យរៀបចំកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ទ្រង់ទ្រាយធំសម្រាប់ប្រជាជនរុស្ស៊ី នៅសប្តាហ៍ក្រោយនេះ ដែលផ្តល់អថិភាពទៅលើ គ្រូពេទ្យ និង គ្រូបង្រៀនមុនគេ។ការបញ្ជានេះត្រូវធ្វើឡើង បន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសខ្លួនថាជាប្រទេសដំបូងគេ ដែលអនុម័តឱ្យប្រើប្រាស់ជាទូទៅនូវវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនឱសថPfizer និង BioNTech's។
លោក ពូទីន បានមានប្រសាសន៍ទៅកាន់ឧបនាយករដ្ឋមន្ត្រីរបស់លោកដូច្នេះថា៖
លោក ពូទីន បានគូសបញ្ជាក់ថា ចំនួនថ្នាំវ៉ាក់សាំងSputnikV ប្រហែល ២លានដូស គឺកំពុងត្រូវបានផលិត ឬនឹងត្រូវផលិតក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។គាត់បានបន្ថែមទៀតថា យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ប៉ុន្តែខ្ញុំជឿជាក់លើឧស្សាហកម្មនិងបណ្តាញរបស់យើងថាបានត្រៀមរួចរាល់ហើយ។
គួរបញ្ជាក់ផងដែរថា ប្រទេសរុស្សី គឺជាប្រទេសដំបូងគេដែលបានចុះបញ្ជីវ៉ាក់សាំងវីរុសកូវីដ-១៩ នៅក្នុងខែ សីហា ទោះបីការសាកល្បងវ៉ាក់សាំង Sputnik V នៅមិនទាន់ពេញលេញក៏ដោយ។ ហើយបន្ថែមពីនេះ ក្រុមអ្នកអភិវឌ្ឍន៍ បានអះអាងពីប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនថាមាន ៩៥% ដោយផ្អែកលើលទ្ធផលសាកល្បងដំណាក់កាលទី ៣៕