ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនាពេលថ្មីៗនេះ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្តាលខែធ្នូគឺជាពេលវេលាប្រមូលផលស្រូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យម៉ាស៊ីនរោងចក្រកិនស្រូវកំពុងកកស្ទះនិងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលឆ្នាំកន្លងទៅដែរ។
ក្រសួងបន្ថែមថា ឆ្នាំនេះបើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីខែវិច្ឆិកាមក។ ទន្ទឹមនេះដែរ ជាដំណោះស្រាយ ក្រសួងបានចាត់បញ្ជូន ឯកឧត្តមអនុរដ្ឋលេខាធិការចំនួន២រូប គឺ ឯកឧត្តម ឃី កុសល និងឯកឧត្តម ឈុំ ឆុនលីព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះទៅពិនិត្យជាក់ស្តែង និងរកដំណោះស្រាយសមស្រមនៅនឹងកន្លែងជូនបងប្អូនប្រជាកសិករ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖