ភ្នំពេញ៖ នាពេលថ្មីៗនេះ ការពិសោធន៍ចុងក្រោយគឺបានទទួលលទ្ធផលជោគជ័យមួយកម្រិតទៀតហើយ គឺសុនខហិតរកកូវីដ១៩ មានលក្ខណៈដូចគ្នានឹងការប្រេីឧបករណ៍តេស្តកូវីដ១៩តែម្តង។
ដោយឡែក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថាក្រុមស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩របស់អង្គភាពសុីម៉ាក់ និងក្រុមគ្រូទេព្យ បានសហការធ្វេីការផ្ទាល់ជាមួយគ្នា ហេីយនេះជាដំណាក់កាលចុងក្រោយ ក្នុងជំហាននៃការងារស្រាវជ្រាវ ដោយត្រូវធ្វេីការបញ្ជាក់ជាក់ស្តែងចំពោះអ្នកសង្ស័យនិងអ្នកជម្ងឺតែម្តងនៅមណ្ឌលកោះពេជ្ រនិងនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ។ លទ្ធផលបានល្អប្រសេីរ ដោយប្រៀបធៀបជាមួយឧបករណ៍តេស្តតែម្តងគឺ មានលក្ខណៈដូចគ្នា។
យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នាសូមជ្រាបជាដំណឹងផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖