អង់គ្លេស៖ សមាជិក២រូបក្នុងចំណោមគណៈប្រតិភូឥណ្ឌាទាំងអស់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ពេលចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង៧ (G7) ក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស ដែលតម្រូវឱ្យគណៈប្រតិភូឥណ្ឌាទាំងអស់ត្រូវធ្វើចត្តាឡីស័ក។
រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានបញ្ចេញសារលើ Twitter ថាលោកប្រឈមនឹងករណីវិជ្ជមាននៃជំងឺកូវិដ-១៩ ដូច្នេះលោកបានសម្រេចចិត្តចូលរួមកិច្ចប្រជុំការងារបន្តតាមអនឡាញ ហើយកិច្ចប្រជុំនៃប្រទេស G7ក៏នឹងត្រូវចូលរួមតាមអនឡាញផងដែរ។
Was made aware yesterday evening of exposure to possible Covid positive cases. As a measure of abundant caution and also out of consideration for others, I decided to conduct my engagements in the virtual mode. That will be the case with the G7 Meeting today as well.
— Dr. S. Jaishankar (@DrSJaishankar) May 5, 2021
គួរឱ្យដឹងដែរថា អង់គ្លេសបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរយៈពេល៣ថ្ងៃ ដែលជាព្រឹត្តិការណ៍លើកដំបូងរបស់បណ្តាប្រទេស G7 ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។ កិច្ចប្រជុំនេះផងដែរ ត្រូវបានគេចាត់ទុកថា ជាឱកាសមួយដើម្បីរឹតចំណងការទូត និងជាឱកាសសម្រាប់លោកខាងលិចបង្ហាញនូវការរួបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងរបស់ចិន និងរុស្ស៊ីផងដែរ៕