ប្រទេសម៉ិកស៊ិកទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សាជាថ្មីម្ដងទៀតពីក្រុមហ៊ុនចិនស៊ីណូវ៉ាក់ - TrueID

ប្រទេសម៉ិកស៊ិកទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សាជាថ្មីម្ដងទៀតពីក្រុមហ៊ុនចិនស៊ីណូវ៉ាក់

April 26, 2021

ម៉ិកស៊ិក៖ ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃអាទិត្យថាប្រទេសម៉ិកស៊ិកបានទទួលវ៉ាក់សាំងការពារជំងឺ-១៩ដែលផលិតដោយក្រុមហ៊ុនចិនស៊ីណូវ៉ាក់ដែលនឹងជួយពន្លឿនផែនការជាតិក្នុងការចាក់ថ្នាំការពារជំងឺកូវីដក្នុងប្រទេស។

ក្រសួងបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាវ៉ាក់សាំងកូវីដ-១៩ បានមកដល់យប់ថ្ងៃសៅរ៍នៅឯអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងម៉ិកស៊ិក។

រូបតំណាង
រូបតំណាង

ការដឹកជញ្ជូនវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនឱសថចិនបានទៅដល់ប្រទេសម៉ិកស៊ិកក្នុងខែកុម្ភៈបន្ទាប់ពីនិយតករសុខាភិបាលម៉ិកស៊ិកនៃគណៈកម្មការសហព័ន្ធដើម្បីការពារប្រឆាំងនឹងហានិភ័យសុខភាព(Cofepris) បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់។

រដ្ឋាភិបាលម៉ិកស៊ិកបានចាក់វ៉ាក់សាំងកូវីដ-១៩ ជាអទិភាពដល់មនុស្សវ័យចំណាស់ស្របតាមយុទ្ធនាការចាក់វ៉ាក់សាំងដែលបានចាប់ផ្តើមនៅខែធ្នូ។

រូបតំណាង
រូបតំណាង

គិតត្រឹមថ្ងៃសៅរ៍ប្រទេសម៉ិកស៊ិកបានរាយការណ៍ថាមានករណីជំងឺកូវីដ-១៩ចំនួន ២,៣២២,២៣៨ ករណីនិងមានមនុស្សស្លាប់ចំនួន ២១៤,៨៥៣ នាក់ដែលនេះជាចំនួនច្រើនជាងគេទីបីទូទាំងពិភពលោកនៃចំនួនអ្នកស្លាប់បន្ទាប់ពីប្រទេសសហរដ្ឋអាមេរិកនិងប្រេស៊ីល៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...