ភ្នំពេញ៖ យោងទៅតាមរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហោះលើផេកជាផ្លូវការរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានរាយការណ៍មកថា ក្រុមលោកគ្រូពេទ្យស័្មគ្រចិត្ត បានចុះអត្តរាគមន៍ភ្លាមៗ សង្ស័យមានជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លង វីរុសកូវីដ១៩ បំប្លែងថ្មី Delta ទៅលេីអាជីវករផ្សារសិនជូរីផ្លាហ្សា។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ ប្រតិបត្តិការស្វែងរកនេះ ត្រូវបានចុះធ្វើសកម្មភាពភ្លាមៗ ដែលក្រុមគ្រូពេទ្យ បានស្រាវជ្រាវ រកតេស្ដសំណាកអ្នកអាជីវករផ្សារមួយនេះ ជាច្រើននាក់ ដោយក្នុងគេមិនទាន់បានដឹងថា ចំនួនតួលេខ ថាមានផ្ទុកវីរុសកូវីដ មានចំនួនប៉ុន្មាននោះទេ ហេតុដូច្នេះ បើសិនជាមានព័ត៌មានបន្ថែមពីនេះទៀត ខាងក្រុមការងារ ខ្មែរឡូតនឹងធ្វើការចុះផ្សាយបន្ថែមលើពីនេះដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖