ព្រលឹងចុងសក់គ្រប់គ្នា ខណៈយន្តហោះជប៉ុនអ៊ែរឡាញ បានរអិលធ្លាក់ចេញពីផ្លូវពេលចុះចតនៅកោះហុកកៃដូ - TrueID

ព្រលឹងចុងសក់គ្រប់គ្នា ខណៈយន្តហោះជប៉ុនអ៊ែរឡាញ បានរអិលធ្លាក់ចេញពីផ្លូវពេលចុះចតនៅកោះហុកកៃដូ

January 30, 2021

ជប៉ុន៖ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានរាយការណ៍កាលពីថ្ងៃសុក្រម្សិលមិញឱ្យដឹងថាយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានរអិលធ្លាក់ចេញពីផ្លូវរត់ ខណៈ​ព្យាយាមចុះចតនៅអាកាសយានដ្ឋានញូ ឈីតតូស (New Chitose) ស្ថិតនៅភាគខាងជើងកោះហុកកៃដូ ប្រទេសជប៉ុន។

គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរនេះបានចាកចេញពីអាកាសយានដ្ឋានសែនដាយ (Sendai)ភាគឦសានប្រទេសជប៉ុន និងបានមកដល់អាកាសយានដ្ឋាន ញូ ឈីតតូស នៅវេលាម៉ោង០៩:៣០ នាទីព្រឹក នាថ្ងៃសុក្រម្សិលមិញ។ ក្នុងនោះពេលដែលយន្តហោះកំពុងតែព្យាយាមចុះចតតាមធម្មតា ស្រាប់តែរអិលចេញពីផ្លូវរត់នោះតែម្តងធ្វើឱ្យគ្រប់គ្នាប្រហោងពោះ និងតក់ស្លុតចំពោះហេតុការណ៍នេះ។

យ៉ាងណាមិញ អ្នកដំណើររួមទាំងបុគ្គលិកសរុបទាំងអស់ចំនួន៣២ នាក់ ដែលស្ថិតនៅលើយន្តហោះ ត្រូវបានគេបញ្ជាក់ថាមិនមាននរណារងរបួសឡើយ។ ហើយហេតុការណ៍នេះបានកើតឡើង ក៏ដោយសារតែព្យុះព្រិលទឹកកកដែលកំពុងវាយប្រហារនៅតំបន់ភាគខាងជើងប្រទេសជប៉ុនផងធ្វើឱ្យពីឡុតពិបាកមើលផ្លូវ រួមផ្សំនឹងផ្លូវរត់មានភាពរអិលខ្លាំងផង៕

យន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានរអិលចេញពីផ្លូវរត់ ខណៈប៉ុនប៉ងចុះចត

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...