បាងកក៖ កាលពីពេលថ្មីៗកន្លងទៅនេះ សាលាភាសាអង់គ្លេសមួយកន្លែងមានឈ្មោះថា Globish Workspace ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានប្រកាសអនុញ្ញាតឱ្យស្ត្រី និងក្មេងស្រី អាចឈប់សម្រាកបាននៅថ្ងៃមករដូវ នៅក្នុងកន្លែងធ្វើការ និងសាលារៀនរបស់ខ្លួន។
យ៉ាងណាមិញ លោក Ponkrit Kampee នាយកចាត់ការទូទៅនៃសាលា Globish បាននិយាយនៅក្នុងបទសម្ភាសមួយថា៖ “ច្បាប់ការងាររបស់ប្រទេសថៃគឺចាស់ណាស់ យើងបានដឹងថា ក្រុមហ៊ុន អាចផ្តល់សិទ្ធិដែលបុគ្គលិកត្រូវការ ដោយមិនចាំបាច់រង់ចាំការផ្លាស់ប្តូរច្បាប់នោះទេ”។
សូមរំលឹកផងដែលថា ក្រោយពីសាលារៀនខាងលើបានសម្រេចដាក់ចេញនៅបទបញ្ញត្តិទាំងនេះ មានមហាជន និងជាពិសេសប្រជាជនដែលជាស្រ្តីថៃ ក៏ដូចជាស្រ្តីនៅជុំវិញសាទរ និងចង់ឲ្យមានច្បាប់នេះអនុវត្តនៅក្នុងកន្លែងការងាររបស់ខ្លួន៕