​វត្តអារាមចំនួន៦ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ​​កំពុងទទួលរង​នូវការលិចលង់​ ​ - TrueID

​វត្តអារាមចំនួន៦ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ​​កំពុងទទួលរង​នូវការលិចលង់​ ​

October 26, 2021

ភ្នំពេញ៖ ​យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា គិតនៅត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១នេះ វត្តអារាមនៅតាមដងស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺមានវត្តចំនួន៦ហើយ បានទទួលរងនូវការលិចលង់ ​រួមមាន៖ វត្តសាក់សំពៅ, វត្តចំការខ្សាច់, វត្តព្រែកជ្រៃ, វត្តហារាម, វត្តទឹកថ្លា, វត្តកំពុងក្តុល (ទើបតែលិចមុននេះបន្តិច)។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន​ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់បណ្តាលមកពីទឹកជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ កើនឡើង​រហូតហូរកាត់ផ្លូវ និងជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។

ក្នុងនោះដែរ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាក្រុមការងារក្រសួងធនធានទឹក រួមទាំងកងកម្លាំងកងទ័ព បានចុះមកអន្តរាគមន៍ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ និងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...