បងប្អូនស្រីភ្លោះមួយគូនេះ បែកគ្នាតាំងពីកើត ទីបំផុតបានជួបគ្នាវិញ - TrueID

បងប្អូនស្រីភ្លោះមួយគូនេះ បែកគ្នាតាំងពីកើត ទីបំផុតបានជួបគ្នាវិញ

July 15, 2021

បរទេស៖ បងប្អូនភ្លោះស្រីមួយគូបានបែកពីគ្នាតាំងពីកើត ដែលទីបំផុតបានជួបជុំគ្នាវិញនៅថ្ងៃឈានចូលដល់វ័យ៣៦ឆ្នាំរបស់ពួកគេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូលី និង អ៊េមមីលី បានកើតនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៨៥ ហើយក្នុងរយៈពេលប្រមាណពីរបីខែប៉ុណ្ណោះពួកគេក៏ត្រូវបានបែកចេញពីគ្នា ដោយមិនដឹងមូលហេតុ ដែលម្នាក់ត្រូវបានគេទទួលយកទៅចិញ្ចឹមក្នុងរដ្ឋផ្លររីដានៃសហរដ្ឋអាមេរិក និងម្នាក់ទៀត ត្រូវបានគេទទួលយកទៅចិញ្ចឹមដែរក្នុងរដ្ឋ Pennsylvaniaនៃសហរដ្ឋអាមេរិកដូចគ្នា។

លុះមកដល់ថ្ងៃមួយ កូនស្រីរបស់នាង អ៊េមមីលី ឈ្មោះអ៊ីសាប៊ែល បានជីកកកាយប្រវត្តិរបស់ម្ដាយ ដែលចង់ដឹងថាម្ដាយមានសាច់ញាតិឬអត់និងបង្ខំឲ្យម្ដាយធ្វើតេស្ត DNA រកសាច់ញាតិជាច្រើនដងផងដែរតែម្ដាយមិនព្រមធ្វើតេស្តឡើយ។ ក្រោយមក អ៊ីសាប៊ែល បានធ្វើតេស្ត DNA តាមកម្មវិធីមួយដែលនាងម៉ូលី បានតេស្តដោយចៃដន្យដែរ ហើយជាលទ្ធផលចេញមកដោយបង្ហាញឲ្យឃើញថា នាង ម៉ូលី និងអ៊ីសាប៊ែលមានជាប់សាច់ឈាមជាមួយគ្នា ៤៩.៩៦ភាគរយ។

យ៉ាងណាមិញ​ ដោយសារតែក្មេងស្រី អ៊ីសាប៊ែល ទើបម្ដាយនាងនិងមីងរបស់នាងបានជួបជុំគ្នាឡើងវិញ ហើយមុនពេលជួបជុំគ្នាពួកគេទាំងពីរក៏បាននិយាយទាក់ទងគ្នា និងរៀបរាប់ពីជីវិតឲ្យដឹងទៅវិញទៅមកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Daily Mail / wlrn

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...