ខ្មែរធ្វើបាន! ទីបំផុត រង្វង់មូលបន្ទាយស្រី លេចចេញជារូបរាងហើយសម្រស់ស្អាតមិនចាញ់បរទេស - TrueID

ខ្មែរធ្វើបាន! ទីបំផុត រង្វង់មូលបន្ទាយស្រី លេចចេញជារូបរាងហើយសម្រស់ស្អាតមិនចាញ់បរទេស

October 21, 2021

ខេត្តសៀមរាប÷ នៅទីបំផុត បរិមណ្ឌលបន្ទាយស្រី ឬរង្វង់មូលបន្ទាយស្រី ដែលមានទំហំផ្ទៃដីជាង២ហិចតា បានលេចចេញជារូបរាងហើយ ក្រោយបើកដំណើរកែលម្អ និងផ្លាស់ប្តូរទៅជារង្វង់ដែលអាចផ្លាស់ប្តូរទៅតាមរដូវកាល ព្រមទាំងមានទិដ្ឋភាពដ៏ស្រស់ត្រកាល ប្លែកភ្នែក រហូតទទួលបានការកោតសរសើរ និងស្ងប់ស្ញែងពីសំណាក់មហាជន និងប្រជាពលរដ្ឋក្នុងតំបន់ថា សម្រស់រង្វង់មូលនេះស្អាតមិនចាញ់ទិដ្ឋភាពនៅបរទេសប៉ុន្មានទេ។

សូមរំលឹកផងដែរថា បរិមណ្ឌលបន្ទាយស្រី ឬរង្វង់មូលបន្ទាយស្រី គឺជារង្វង់មូលដ៏ធំជាងគេបង្អស់នៅកម្ពុជា ដោយទីតាំងរង្វង់មូលនេះ គឺស្ថិតនៅតំបន់ផ្លូវប្រសព្វជាពិសេសគឺផ្លូវឡើងទៅភ្នំគូលែន។ ដូច្នេះភ្ញៀវទេសចរដែលមកកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងស្រុកបន្ទាយស្រី ប្រាកដណាស់ថា នឹងបានឆ្លងកាត់ ព្រមទាំងបានឃើញសម្រស់រង្វង់មូលនេះជាក់ជាមិនខាន៕

ចង់ឃើញថាតើ រង្វង់មូលនេះស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមនេះ÷

ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
ទិដ្ឋភាពរង្វង់មូលបន្ទាយស្រី
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...