ចង់ទៅលេងសមុទ្រ ផ្អាកសិនទៅ! ឥឡូវ កំពត រកឃើញអ្នកឆ្លងកូវីដ១៩​ ច្រើនណាស់ - TrueID

ចង់ទៅលេងសមុទ្រ ផ្អាកសិនទៅ! ឥឡូវ កំពត រកឃើញអ្នកឆ្លងកូវីដ១៩​ ច្រើនណាស់

July 2, 2021

ខេត្តកំពត៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលកំពតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣៣ ករណី។ ក្នុងនោះ រដ្ឋបាល ក៏បានបង្ហាញអត្តសញ្ញាណផងដែរដើម្បីចូលរួមក្នុងការទប់ស្កាត់ការចម្លងនៅក្នុងសហគមន៍។ តាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថាគិតត្រឹមថ្ងៃទី០១ ខែកក្កដា​នេះ ខេត្តកំពតមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១៦៥២នាក់កំពុងសម្រាកព្យាបាលចំនួន ៦៨២នាក់ ជាសះស្បើយចំនួន ៩៨៣នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ១៧នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត ក៏បានសូមអំពាវនាវដល់លោក​លោកស្រី ដែលមានការពាក់ព័ន្ធ និង ឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាលហើយបច្ចុប្បន្ន ក្រុមការងារឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំងនិងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។ ក្នុងន័យនេះប្រសិនបើមានបញ្ហាសុខភាព សូមអញ្ចើញមកយកសំណាក នៅវិទ្យាល័យព្រះបិតាជាតិឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោកអ្នកបំផុត ឬធ្វើការទាក់ទងមកលេខទូរស័ព្ទដែលមាននៅក្នងសេចក្តីជូនដំណឹង៕

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...