ក្រុមអ្នកវិទ្យាសាស្ត្រ ខួងផ្ទាំងទឹកកក​កម្រាស់ជិត១គីឡូម៉ែត្រ ​​ចុងក្រោយរកឃើញវត្តមានជីវិត​គួរឱ្យភ្ញាក់ផ្អើល - TrueID

ក្រុមអ្នកវិទ្យាសាស្ត្រ ខួងផ្ទាំងទឹកកក​កម្រាស់ជិត១គីឡូម៉ែត្រ ​​ចុងក្រោយរកឃើញវត្តមានជីវិត​គួរឱ្យភ្ញាក់ផ្អើល

February 17, 2021

បរទេស៖ អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានជីវិតសត្វមិនស្គាល់អត្តសញ្ញាណមួយចំនួនមានលក្ខណៈស្រដៀងគ្នាទៅនឹងសេវាលជាតិសមុទ្រ ក្រោមផ្ទាំងទឹកកក​​កម្រាស់ប្រមាណ ៩១៤ម៉ែត្រ នៅក្នុងទ្វីបអង់តាក់ទិក ដោយការរកឃើញនេះគឺផ្ទុយស្រឡះទៅនឹងការសន្និដ្ឋានរបស់ពួកគេ ដែលធ្លាប់​លើកឡើងថាគ្មានអ្វីអាចរស់នៅក្នុងស្ថានភាពបែបនេះបានទេដោយហេតុថា វាមានសីតុណ្ហភាពត្រជាក់ខ្លាំង ​គ្មានចំណីអាហារ និង​ងងឹត​សូន្យសុង។

​ពពួកសត្វទាំងនេះត្រូវគេ​រកឃើញ ខណៈពួកវាប្រទាក់ខ្លួន​ទៅនឹងផ្ទាំង​ទឹកកកមួយក្នុងទឹកសមុទ្រ​ដ៏ត្រជាក់ស្ថិតក្រោម​ស្រទាប់ទឹកកក Filchner-Ronne ដោយក្នុងនោះ ក្រុមអ្នកជំនាញមកពីវិទ្យាស្ថាន​វាស់ស្ទង់ទឹកកក​តំបន់អង់តាក់ទិករបស់ចក្រភពអង់គ្លេស ហៅកាត់ (BAS) បាន​ខួងទឹកកក​កម្រាស់​៨៧១ម៉ែត្រ ហើយ​បន្តខួងបន្ថែមទៀត មុននឹងប្រទះឃើញវត្តជីវិតនេះ។

លោក HuwGriffiths អ្នកវិទ្យាសាស្ត្រម្នាក់ ដែលរកឃើញនូវរបកគំហើញថ្មីនេះបានលើកឡើងថា តំបន់ដែលស្ថិតនៅក្រោម​ផ្ទាំងទឹកកកទាំងនេះ ប្រហែលជាកន្លែងមួយក្នុងចំណោមទីជម្រក ដែលគេស្គាល់តិចតួចបំផុតនៅលើផែនដី។យើងមិន​ធ្លាប់គិតថា ពពួកសត្វទាំងនេះ​នឹងត្រូវបានរកឃើញនៅទីនេះនោះទេ។ ហើយការរកឃើញនេះបានលើកឡើងនូវសំណួរជាច្រើន ​ថាតើពួក​វាអាចទៅទី​នេះដោយរបៀបណា? តើពួក​វាស៊ីអ្វី? តើពួក​វានៅ​ទីនេះ​អស់រយៈពេលយូរ​ប៉ុនណាហើយ?

គួរជម្រាបថា ក្រោយការរកឃើញនេះ ក្រុមអ្នកវិទ្យាសាស្ត្របាន​កំណត់ជំហានបន្ទាប់​ ដើម្បីធ្វើការសិក្សា​ឈ្វេងយល់ ថាតើសត្វទាំងនេះ មានការវិវត្តន៍មកពីប្រភេទសត្វដែលមិនធ្លាប់ស្គាល់ពីមុនមក ឬ​ក៏យ៉ាងណា។ ប៉ុន្តែបើទោះជាយ៉ាងណាក្តី ការសិក្សាពីជីវិតនៅក្នុងស្ថានីយ៍ស្រាវជ្រាវ​នៃតំបន់អង់តាក់ទិកគឺមិនងាយស្រួលនោះទេ៕

ក្រុមអ្នកស្រាវជ្រាវខួងអណ្តូងផ្ទាំងទឹក និងដាក់​មេរ៉ាដើម្បីសង្កេតមើល​ ថា​នឹងមាន​អ្វីនៅក្រោមផ្ទាំងទឹកកកដ៏ធំនេះ
ក្រុមអ្នកស្រាវជ្រាវខួងអណ្តូងផ្ទាំងទឹក និងដាក់​មេរ៉ាដើម្បីសង្កេតមើល​ ថា​នឹងមាន​អ្វីនៅក្រោមផ្ទាំងទឹកកកដ៏ធំនេះ
សត្វទាំងនេះ បានប្រទាក់ខ្លួនទៅនឹងផ្ទាំង​មួយ
សត្វទាំងនេះ បានប្រទាក់ខ្លួនទៅនឹងផ្ទាំង​មួយ
Filchner-Ronne គឺជាផ្ទាំងទឹកកកធំជាងគេទី ២ នៅអង់តាក់ទិក
Filchner-Ronne គឺជាផ្ទាំងទឹកកកធំជាងគេទី ២ នៅអង់តាក់ទិក
រូបភាពផ្កាយរណប បង្ហាញឱ្យឃើញពីផ្ទាំងទឹកកក Filchner-Ronne
រូបភាពផ្កាយរណប បង្ហាញឱ្យឃើញពីផ្ទាំងទឹកកក Filchner-Ronne
ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...