ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងអំឡុងសប្ដាហ៍ទី១ នៃខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ដែលនឹងថមថយឥទ្ធិពលមកត្រឹមកម្រិតខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១. តំបន់ទំនាបកណ្ដាល
-សីតុណ្ហភាពអប្បបរមាន មានពី ២៣-២៥ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ អង្សារសេ
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារសេ
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ។
៣. តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារសេ
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម