ផ្ទុះការភ្ញាក់ផ្អើល ជិះបុករថយន្តគេ យកមកសងថ្លៃ ១០០ដុល្លារម្ចាស់ឡាន មិនសុខចិត្ត ហែកចោលលុយលេង - TrueID

ផ្ទុះការភ្ញាក់ផ្អើល ជិះបុករថយន្តគេ យកមកសងថ្លៃ ១០០ដុល្លារម្ចាស់ឡាន មិនសុខចិត្ត ហែកចោលលុយលេង

May 4, 2022

ភ្នំពេញ៖ រយៈប៉ុន្មានម៉ោងចុងក្រោយ អ្នកបណ្តាញសង្គមនាំគ្នាវែកញែក ធ្វើប្រធានបទមួយ ដែលគេបានរាយការណ៍មកថា យុវតីម្នាក់បាន ជិះម៉ូតូជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើប រងការខូចខាត ហើយម្ចាស់រថយន្តបោះសោរអោយ រួចទារសំណងរហូតដល់៥ម៉ឺនដុល្លារ។

ជាក់ស្តែង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥ រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន CNews Live ពីយុវតីបានឲ្យដឹងថា មុនកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌សលាយខៀវពាក់ផ្លាកលេខភ្នំពេញ 1HL-9890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានជ្រុលបុករថយន្តម៉ាកTOYOTA HiLux revo ពណ៌ស គ្មានផ្លាកលេខ បើកបរដោយស្ត្រីម្នាក់។

តាមរយៈប្រភពដដែល បានបន្តទៀតថា បណ្ដាលឲ្យបែកកញ្ចក់មើលក្រោយ និងខូចខាតទ្វារមុខខាងស្ដាំបន្តិច ហើយម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ចំណែកយុវតីរបួសស្រាល ក្រោយមកដោយភាគីខាងរថយន្ត បានទារសំណងពីយុវតីចំនួន ៥ ម៉ឺនដុល្លារ ដោយលើកហេតុផលថា រថយន្តទើបទិញមកថ្មី មិនទាន់បានចាប់ផ្លាកលេខផង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ទុកពេលឲ្យតំណាងភាគីខាងម៉ូតូចរចា ជាមួយភាគីរថយន្ត បានចុះមកនៅ៤​ពាន់ដុល្លារ តែភាគីខាងម៉ូតូ មានលទ្ធភាពសំណងត្រឹមតែ១០០ដុល្លារ ម្ចាស់រថយន្តព្រមយក១០០ដុល្លារ រួចក៏ហែកលុយចោលនៅកន្លែងកើតហេតុ ដើម្បីឲ្យអស់ចង្រៃទៅវិញ៕

ប្រភព៖ CNews Live

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...