ខេត្តឧត្ដរមានជ័យ ប្រកាសបន្តការអនុវត្តវិធានការរដ្ឋបាល ១សប្ដាហ៍ទៀត ទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩ - TrueID

ខេត្តឧត្ដរមានជ័យ ប្រកាសបន្តការអនុវត្តវិធានការរដ្ឋបាល ១សប្ដាហ៍ទៀត ទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩

September 2, 2021

ឧត្ដរមានជ័យ៖ រដ្ឋបាល​ខេត្តឧត្ដរមានជ័យបានចេញសេចក្តីសម្រេចស្តីពីការបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលមានថិរវេលាអនុវត្តរយៈពេល ០៧ថ្ងៃបន្ថែមទៀតរហូត ដល់ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១។

-ហាមដាច់ខាតនូវរាល់ការលក់ចែកចាយស្រាស្រាបៀរ រួមនឹងភេសជ្ជៈដែលមានជាតិអាល់កុល(បណ្តាលឱ្យស្រវឹង)ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

-រាល់ការបម្រើសេវាកម្មរបស់តូបអាហារអាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ ។ល។ត្រូវតែគោរពឱ្យខាងតែបាននូវវិធានការអនាម័យ ដូចជាការរៀបចំដែលអាល់កុលបាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម។

-ហាមឃាត់ជាបណ្តោះអាសន្នការធ្វើសកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាននិងសួនកំសាន្តនានា, អាជីវកម្មម៉ាស្សា, ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងសម្តែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា នានានិងសកម្មភាពមុខរបរ អាជីវកម្មដែលនឹងបង្កឱ្យមានស្ថានភាពប្រឈមដែលកំណត់របស់អាជ្ញាធរអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

-ចំពោះរាល់សកម្មភាពការងារមុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ការរៀបចំដែល/អាល់កុលបាញ់សម្លាប់មេរោគ ការ វាស់កម្តៅ ការប្រើប្រាស់ប្រព័ន្ធ QR Code "ទប់ស្កាត់កូវីដ" (Stop Covid) និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល។

-ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការពិធីជប់លៀង, ការជួបជុំ ឬការប្រមូល ផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១០ (ដប់) នាក់, ការជួបជុំតាមបែបសាសនា នានា, ការប្រមូលផ្តុំឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...