ផលិតផលថ្មី Camel Opti-Flow របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ត្រូវបានសម្ពោធ - TrueID

ផលិតផលថ្មី Camel Opti-Flow របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ត្រូវបានសម្ពោធ

July 3, 2021

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន(CMIC)​ ដែល​ជាក្រុមហ៊ុន​ផលិតស៊ីម៉ងត៍ឈានមុខគេ​មួយ​នៅ​កម្ពុជា​  បាន​ណែនាំ​ផលិតផល Camel Opti-Flow របស់​​ខ្លួន ​ដែល​ជាផលិតផលថ្មីកាន់តែ​ប្រសើរ​​ នាពិធីបើកសម្ពោធផលិតផល​តាមប្រព័ន្ធ​អនឡា​ញ​​លើកដំបូងរយៈពេល ២ ថ្ងៃ​ ហើយ​ក្រុមហ៊ុន​ពិតជាមានមោទនភាព ដែល​ខ្លួន​អាច​បង្កើត​ផលិតផលថ្មីនេះចេញជារូបរាងឡើង ​ដែលបំពេញទៅតាម​តម្រូវការ​​របស់​អតិថិជន​។​

ព្រឹត្តិការណ៍​សម្ពោធផលិតផល​តាមប្រព័ន្ធអនឡាញនេះ​ ដែលត្រូវបានបើកដោយ​លោកប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុនគឺ អ្នកឧកញ៉ា លាង ម៉េង និង ​លោក Nicholas George ជាអគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ដោយលោកទាំងពីរ​បាន​មានវត្តមាន​បើកពិធីនេះ​តាម​ប្រព័ន្ធ​អនឡាញ ដោយ​អនុលោមយ៉ាងត្រឹមត្រូវទៅ​តាម​វិធានការ​បង្កា រ​និងការពារ​ជំងឺកូវីដ-១៩។

   អ្នកឧកញ៉ា លាង ម៉េង
   អ្នកឧកញ៉ា លាង ម៉េង
   ​លោក Nicholas George
   ​លោក Nicholas George

តាមរយៈកម្មវិធីសិក្ខាសាលា​តាមប្រព័ន្ធ​អនឡាញ​ចំនួនពីរ​ម៉ោង​ អ្នក​ចូលរួម​ពិធី​នេះទទួលបាននូវ​ការស្វែងយល់​សេចក្ដីលម្អិតនៅពីក្រោយ​​បច្ចេកវិទ្យា​ផលិតស៊ីម៉ងត៍​ ដែល​ពោរពេ​ញ​​ដោយ​គំនិតច្នៃប្រឌិត​ថ្មីពិសេស ​ដែល​នាំទៅរក​ការអភិវឌ្ឍ​ឡើ​ងនូវ​ផលិតផល Camel Opti-Flow តាមរយៈ​ការធ្វើបទ​បង្ហាញ​ដែល​ដឹកនាំដោយលោក GraemeBride នាយករោងចក្រ ស៊ីម៉ងត៍ហើយអ្នកចូលរួមក៏ត្រូវបានស្វែងយល់បន្ថែម បច្ចេកវិទ្យាពីក្រោយផលិតផលស៊ីម៉ងត៍លាយស្រាប់​​ ដែល​ត្រូវបាន​ធ្វើបទបង្ហាញ​ជូន​ដោយ​បណ្ឌិតMoussa Baalbaki ដែល​ជាប្រធាន​ផ្នែក​សម្ព័ន្ធផលិតផល និង​ដំណោះស្រាយ​នៃ​​ Insee Group។​

  ​បណ្ឌិត Moussa Baalbaki
  ​បណ្ឌិត Moussa Baalbaki

ដោយផលិត​ឡើង​អនុលោម​តាម​ស្តង់ដារផលិតកម្ម​ ASTM C1157/C1157-11 សម្រាប់​ស៊ីម៉ងត៍Portland Composite Cementនិង TIS2594-2556 Portland Composite Cement។ លោក ​វ៉ា កក្កដា​ ដែល​ជាអ្នកជំនាញផ្នែកបច្ចេកទេស​របស់​ក្រុមហ៊ុនបាន​ពន្យល់​ថា ​ផលិតផល​ថ្មីនេះ​ត្រូវ​បាន​អភិវឌ្ឍឡើង​ដោយ​បំពេញ​ទៅតាម​តម្រូវការរបស់​អតិថិជន​។

  លោក វ៉ា កក្កដា
  លោក វ៉ា កក្កដា

លោក វ៉ា កក្កដា បាននិយាយថា៖ 

លោកបានបន្ថែមទៀតថា៖

លោកNicholas George បានមានប្រសាសន៍ក្នុងពិធី​នេះ​​​យ៉ាងដូច្នេះថា៖

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានចាប់ផ្តើមនៅឆ្នាំ២០១៥ ជាក្រុមហ៊ុនដែលចូលរួមភាគហ៊ុនរវាងក្រុមហ៊ុន ជីប ម៉ុង​ គ្រុប និង ក្រុមហ៊ុនស្យាម ស៊ីតធី ស៊ីមេន មកពីប្រទេសថៃ។ ក្រុមហ៊ុនបានសាងសង់រោងចក្រ ស៊ីម៉ងត៍ដ៏ទំនើប ហើយ​រោងច​ក្រ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ ៣១ ភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយ​មា​ស​ ខេត្តកំពត​ ប្រទេសកម្ពុជា​៕ 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូមធ្វើការទំនាក់ទំនង​មក​កាន់៖ ០២៣២១៦ ៣៨០។

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...