ទាហានស្រីៗនៅអ៊ុយក្រែន នាំគ្នាពាក់ស្បែកជើងកែងហាត់សម ដែលបង្កឲ្យមានការរិះគន់ព្រាត - TrueID

ទាហានស្រីៗនៅអ៊ុយក្រែន នាំគ្នាពាក់ស្បែកជើងកែងហាត់សម ដែលបង្កឲ្យមានការរិះគន់ព្រាត

July 4, 2021

អ៊ុយក្រែន៖ ថ្មីៗនេះ ទាហានស្រីៗជាច្រើននាក់នៅប្រទេសអ៊ុយក្រែន ត្រូវបានគេបង្ខំឲ្យពាក់ស្បែកជើងកែង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនិងសើចចំអករិះគន់យ៉ាងខ្លាំង បន្ទាប់ពីរូបភាពប៉ុន្មានស្លឹកត្រូវបានបង្ហោះទៅលើបណ្ដាញសង្គម។

ទាហានស្រីៗខាងលើ បានពាក់ស្បែកជើងកែង ហាត់សមត្រៀមក្បួនព្យុហយាត្រាដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅខែក្រោយ នៃទិវាឯករាជ្យភាពរយៈពេល៣០ឆ្នាំ បន្ទាប់ពីការបែកបាក់របស់សហភាពសូវៀត។ទន្ទឹមនឹងនេះដែរ បានធ្វើឲ្យអ្នកអត្ថាធិប្បាយម្នាក់ឈ្មោះថា Maria Shapranova បានចេញមុខចោទប្រកាន់ក្រសួងការពារជាតិថាមានភាពវណ្ណៈនិយម និងភាពមិនត្រឹមត្រូវមកលើស្ត្រីហើយស្ត្រីមិនសមនឹងទទួលបានការសើចចំអក និងមើលងាយបែបនេះទេ។

យ៉ាងណាមិញ លោក Olena Kondratyuk ជាអនុប្រធានសភាបានបន្ថែមទៀតថា អាជ្ញាធរគួរតែសុំទោសជាសាធារណៈចំពោះស្ត្រីដែលធ្វើពួកគេអាម៉ាស់មុខ និងគួរតែបើកការស៊ើបអង្កេតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម

ប្រភព: Daily Mailladbible

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...