ធ្វើតេស្តលើកម្មកររោងចក្រកាត់ដេរជាង ៤០០០នាក់ នៅក្នុងរាជធានីភ្នំពេញ រកឃើញអ្នកឆ្លងកូវីដជិត ៣០០នាក់ - TrueID

ធ្វើតេស្តលើកម្មកររោងចក្រកាត់ដេរជាង ៤០០០នាក់ នៅក្នុងរាជធានីភ្នំពេញ រកឃើញអ្នកឆ្លងកូវីដជិត ៣០០នាក់

June 9, 2021

រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានឱ្យដឹងថា ផ្នែកខ្លះនៅក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ត្រូវបានបិទខ្ទប់ឡើងវិញ បន្ទាប់ពីមានការផ្ទុះការឆ្លងរាលដាលកូវីដ១៩ នៅក្នុងរោចក្រកាត់ដេរQMI ។

នៅ​ថ្ងៃទី៩ខែមិថុនានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច​ កំណត់​ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២និងផ្នែកខ្លះនៃភូមិ​ត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២នៃសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩​។

ការសម្រេចនេះតម្រូវ​ឲ្យបិទខ្ទប់​តំបន់លឿងទុំនោះ ដោយសារតែ​ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងរោងចក្រកាត់ដេរ ហ្គ្រេន​ ធ្វីន អតីតរោងចក្ររោងចក្រកាត់ដេរ QMI នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្នុងការធ្វើតេស្ត​ លើកម្មករកាត់ដេរជាង ៤០០០នាក់ កាលពីថ្ងៃទី៤-៦ ខែមិថុនាឆ្នាំ២០២១ នៅរោងចក្រកាត់ដេរ QMI រកឃើញអ្នកឆ្លងកូវីដ​២៩៦នាក់។

ការបិទខ្ទប់នៅតំបន់លឿងទុំ ដែលទើបកំណត់ថ្មីនេះមានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ដោយឡែក នៅតំបន់​ជុំវិញរោងចក្រកាត់ដេរ​ QMI ដែលស្ថិតនៅតំបន់មុខវិទ្យាល័យ​ជម្ពូវ័ន តាមផ្លូវជាតិលេខ៤ជិតរង្វង់មូលចោមចៅ បានធ្វើឡើងដាក់របាំង​បិទខ្ទប់​ ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១​៕

រោចក្រផ្ទុះកូវីដ១៩
រោចក្រផ្ទុះកូវីដ១៩
កម្មករកម្មការិនី
កម្មករកម្មការិនី
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...