រាជរដ្ឋាភិបាល នឹងតម្លេីងថ្លៃឈ្នួល បុគ្គលិកវិស័យកាត់ដេរ ក្នុងឆ្នាំ២០២២ ចំនួន២ដុល្លារបន្ថែម - TrueID

រាជរដ្ឋាភិបាល នឹងតម្លេីងថ្លៃឈ្នួល បុគ្គលិកវិស័យកាត់ដេរ ក្នុងឆ្នាំ២០២២ ចំនួន២ដុល្លារបន្ថែម

September 28, 2021

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំ របស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីបោះឆ្នោត កំណត់តួលេខតំឡើងប្រាក់ឈ្នួល លើតួលេខ៣ដែលស្នើដោយភាគីពាក់ព័ន្ធ មានដូចជា ១៨៨ដុល្លារ, ២០៤ដុល្លារ និង១៩២ដុល្លារ ដោយក្នុងនោះតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ៤៥សំឡេង លើ៥១សំឡេង។

នេះបានសេចក្តីថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ចាប់ពីខែមករា ឆ្នាំ២០២២នេះ នឹងបូកបន្ថែមចំនួន២ដុល្លារបន្ថែម ដែលធ្វើឲ្យ ប្រាក់ឈ្នួលអប្បបរមាឡើងដល់ ១៩៤ដុល្លារ ស្របពេលដែល ការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងតែរាតត្បាត ប៉ះពាល់ដល់សេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ដូច្នេះហើយ ប្រសិនបើបូកបន្ថែមនឹង ប្រាក់បន្ថែមផ្សេងៗទៀតនោះ (ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ/ខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ/ខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ពាន់រៀល/ថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់ អតីតភាពការងារចំនួនពី ២ដុល្លារ ទៅ ១១ដុល្លារ/ខែ សម្រាប់កម្មករនិយោជិតដែល បានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១ ដូច្នេះ ប្រាក់ខែទាបបំផុតរបស់កម្មករវិស័យកាត់ដេរ នឹងកើនដល់ ២១១ដុល្លារ ដល់ ២២២ដុល្លារ/ខែ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
ការងារជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...