រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ករណីឆ្លងសរុបចំនួន៥៣,២៩៨ នាក់ ដោយបានរកឃើញអ្នកករណីឆ្លងថ្មីចំនួន ៩៤៨ នាក់ អ្នកជាសះស្បើយចំនួន ៤៦,១២៣នាក់ ជាមួយករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ២,៩១៦ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៦៩ នាក់ (អ្នកស្លាប់ថ្មី៖ ៣៦នាក់)។
យោងតាមការប្រកាសឱ្យដឹងរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ខណ្ឌទាំងនេះ កំពុងតែមានការកើនឡើងនូវចំនួនករណីឆ្លងកូវីដ១៩នៅក្នុងរាជធានីភ្នំពេញ។
ខណ្ឌទាំងនេះ រួមមានដូចជា៖
ក្នុងនោះ អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យសូមប្រញាប់ទៅធ្វើតេស្ដ៕