Mediaload ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេ នៅកម្ពុជា ដែលបានទិញក្រុមហ៊ុន បច្ចេកវិទ្យាម៉ាឡេស៊ី Ace Media Network - TrueID

Mediaload ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេ នៅកម្ពុជា ដែលបានទិញក្រុមហ៊ុន បច្ចេកវិទ្យាម៉ាឡេស៊ី Ace Media Network

December 8, 2022

កម្ពុជា៖ ក្រុមហ៊ុនបច្ចេកវិទ្យាMediaload បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលអាចទិញយកក្រុមហ៊ុនបច្ចេកវិទ្យាម៉ាឡេស៊ី Ace Media Network (AMN) ហើយក៏នឹងជួយក្រុមហ៊ុនមួយនេះ ឱ្យ​​ក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុង​តំបន់អាស៊ីអាគ្នេយ៍​ លើវិស័យ Digital marketing ​ក៏ដូចជាវេទិកាសំរាប់អ្នកមានឥទ្ធិពល ​(influencer platforms) ផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Mediaload លោក Vichet In បានបង្ហាញការជឿជាក់ថា ​​AMN ដែល​ទើបទទួលបានការសហការទិញ ដោយ​ក្រុមហ៊ុនបច្ចេកវិទ្យា Mediaload ​​នេះ នឹងក្លាយជាវេទិកាសំរាប់អ្នកមានឥទ្ធិពល​ ដែលទទួលបានជោគជ័យ និង​ធំបំផុតមួយលើពិភពលោក។

​​​លោក​ Vichet In ​​មានប្រសាសន៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា Mediaload ក៏នឹងមានគម្រោងពង្រីកខ្លួនទៅដល់បណ្តាប្រទេសផ្សេងៗទៀត ​រួមមាន ប្រទេសឥណ្ឌា និងប្រទេសសិង្ហបុរីបន្ថែមទៀត។

គួរបញ្ជាក់ថា AMN គឺជាក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយសម្រាប់​ ប្រ៊េន រួមទាំងទីភ្នាក់ងារនានា ​អាចផ្សព្វផ្សាយដល់ទស្សនិកជន ​តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយអតិថិជន​ដែលតែងគាំទ្រក្រុមហ៊ុននេះក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ​ រួមមាន Tourism Malaysia ,Dominos, Air Asia និង Carlsberg៕

 ក្រុមហ៊ុន Mediaload
 ក្រុមហ៊ុន Mediaload
 ក្រុមហ៊ុន Mediaload
 ក្រុមហ៊ុន Mediaload
 ក្រុមហ៊ុន Mediaload
 ក្រុមហ៊ុន Mediaload
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...