ផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីគម្រោង «Manulife បរិបូរណ៍» ផ្តល់ការការពារលើសុខភាព និង អាយុជីវិតក្នុងកញ្ចប់តែមួយ ជាមួយតម្លៃសមរម្យ និងមានភាពបត់បែន - TrueID

ផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីគម្រោង «Manulife បរិបូរណ៍» ផ្តល់ការការពារលើសុខភាព និង អាយុជីវិតក្នុងកញ្ចប់តែមួយ ជាមួយតម្លៃសមរម្យ និងមានភាពបត់បែន

February 4, 2022

ភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាដែល​ជាក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​​អាយុជីវិតលំដាប់​អន្តរ​ជាតិដំបូងបង្អស់​នៅកម្ពុជាប្រកាសលក់ជាផ្លូវការនូវផលិតផលថ្មីរបស់​ខ្លួនឈ្មោះគម្រោង «Manulife បរិបូរណ៍» ដែលផ្តល់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញក្នុងកញ្ចប់តែមួយដោយរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ព្យាបាលជម្ងឺធ្ងន់ធ្ងរកម្រិតធ្ងន់និងអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុងឬមរណភាព។ ជាមួយគ្នានេះ ដើម្បីអបអរសាទរនូវការដាក់លក់គម្រាងថ្មីនេះ ក្រុមហ៊ុនក៏ផ្តល់ជូនការបញ្ចុះតំលៃ១០% ភ្លាមៗលើបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នាំនៃបណ្ណសន្យារ៉ាប់រងរួមទាំងឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀត​ ចាប់ពីថ្ងែនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២២។ 

​គម្រោង «Manulifeបរិបូរណ៍» ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការរៀបចំផែនការហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យ​កាន់តែរឹងមំានិងប្រសើរឡើង។ ផលិតផលនេះផ្តល់នូវការការពារពេញលេញដោយរួមបញ្ចូលគ្នារវាង កញ្ចប់សាច់ប្រាក់សម្រាប់ព្យាបាលជំ​ងឺធ្ងន់ធ្ងរ​កម្រិតធ្ងន់ទឹកប្រាក់ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុងឬមរណភាព ក្នុងកញ្ចប់តែមួយជាមួយនឹង​តម្លៃដ៏សមរម្យបំផុត ស្របគ្នាជាមួយវិធីបង់បុព្វលាភធានារ៉ាប់រងច្រើនជម្រើសដែលបត់បែនស្របទៅតាមតម្រូវការនិងលទ្ធភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក​ JustinHelferich​ អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ខេមបូឌា មានប្រសាសន៍ថា៖

លោកបានបន្តថា៖ 

គួរបញ្ជាក់ផងដែរថា ​រយៈពេលជិត ១០ ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាជាង ១១​ម៉ឺន​គ្រួសារកំពុងទទួលបានការការពារហិរញ្ញវត្ថុពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាមួយទឹកប្រាក់ធានាសរុបជិត៣​ ពាន់លានដុល្លារអាមេរិក​ ហើយសំណងដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនកន្លងមកមានចំនួនរហូតដល់ជាង៨.១​ លានដុល្លាអាមេរិក បើគិតចាប់តាំងពីឆ្នាំ ២០១២​​ មកដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបតិ្តការអាជីវកម្ម។​បច្ចុប្បន្នក្រៅពីគម្រោងថ្មី “Manulife បរិបូរណ៍” នេះ ក្រុមហ៊ុនក៏មានផលិតផលធានារ៉ាប់រងអាយុជីវិតផ្សេងទៀតរួមមានដូចជា គម្រោងសន្សំ គម្រោងសុខភាពគម្រោងការពារអាយុជីវិត និងគម្រោងសម្រាប់អាជីវកម្មជាដើម​​៕

សម្រាប់ព័ត៌មាន​​​លម្អិត​ពី​​អត្ថ​ប្រយោជន៍​នានារបស់គម្រោងថ្មីនេះ​សូម​ចូល​ទៅកាន់​គេហទំព័រ manulife.com.kh/km/manulife-boribo និងដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃសូមចូលទៅកាន់ manulife.com.kh/en/contact-us.html ឬទាក់ទងមកលេខ​ទូរស័ព្ទឥតគិតថ្លៃ1800 211 211​

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...